ដំណឹងល្អ !! ចិន អនុម័តលើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac សម្រាប់ការប្រើប្រាស់ទូទៅជាសាធារណៈហើយ…

(ប៉េកាំង)៖ ក្រុមហ៊ុន Sinovac Biotech នៅថ្ងៃសៅរ៍នេះ បាននិយាយថា វ៉ាក់សាំង COVID-19 របស់ខ្លួន ត្រូវបានអាជ្ញាធរនិយ័តកម្មវេជ្ជសាស្ត្រចិន អនុម័តជាផ្លូវការ ហើយសម្រាប់ការប្រើប្រាស់ទូទៅជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac បានក្លាយជាវ៉ាក់សាំងទី២ហើយ ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅក្នុងប្រទេសចិន បន្ទាប់ពី វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sinopharm ត្រូវបានអនុម័ត កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ វ៉ាក់សាំង របស់ក្រុមហ៊ុនចិន Sinovac ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាព ៥០.៦៥ភាគរយ នៅក្នុងការធ្វើតេស្ដដំណាក់កាលទី៣ នៅឯប្រទេសប្រេស៊ីល, ៩១.២៥ភាគរយ នៅតួកគី និង ៦៥.៣ភាគរយ នៅប្រទេស ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Sinovac បច្ចុប្បន្ន វ៉ាក់សាំង CoronaVac របស់ខ្លួន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី, តួកគី, ប្រេស៊ីល, ឈីលី, កូឡុំប៊ី, អ៊ុយរ៉ាហ្គាយ, និងឡាវ៕

Related posts

Leave a Comment