អីយ៉ា! ឃើញមិនមាត់ៗ ស្រាប់តែ នាយក្រូច និងភរិយា ជះលុយរាប់ម៉ឺនដុល្លារ សង់ផ្ទះវីឡាមួយយ៉ាងធំប៉ុនណាណីជជិតរួចរាល់ហើយ ថែមទាំងមានទេសភាពស្រស់ស្អាតណាស់

ហ្វេសប៊ុក៖ ពិតណាស់ មួយរយៈចុងក្រោយមកនេះ តារាកំប្លែង នាយក្រួច កាន់តែយីអ៊ុនឡើងកាន់តែខ្លាំងឡើង ដោយរូបលោកមិនត្រឹមតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនតាមរយៈវីដេអូរឿងកំប្លែងខ្លីៗនោះទេ តែបើងាកទៅមើលជីវិតឯកជនវិញ តារាកំប្លែងរូបនេះក៏មានមុខរបរកស៊ីផ្ទាល់ខ្លួន កាត់សក់មង្គលការផ្សេងៗ ទាំងប្តីប្រពន្ធ ដែលធ្វើឲ្យជីវភាពលោកពេលនេះរស់នៅបានធូរធារ សុខស្រួលមិនធម្មតានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈមុននេះ នាយក្រូច និងភរិយា ត្រូវបានគេដឹងថាកំពុងចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីសាងសង់ផ្ទះវីឡាសម្រាប់រស់នៅជួបជុំគ្រួសារហើយពេលនេះផ្ទះវីឡានោះក៏បានសាងសង់ជិតរួចរាល់ ១០០ ភាគរយហើយដែរ មើលទៅពិតជាធំប្រណីតស្អាតខ្លាំងណាស់ ជាពិសេសទីធ្លានៅមុខផ្ទះក៏ធំទូលាយ ល្វឹងល្វើយ មនាខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់រស់នៅតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហើបរបស់ នាយក្រូច និងភរិយាតាមរយៈការផុសកន្លងមកនេះ ក្រោយផ្ទះនេះសាងសង់រួចរាល់ ប្តីប្រពន្ធអ្នកទាំងពីរនឹងរៀបចំពិធីឡើងផ្ទះលក្ខណៈធំដុំដោយគ្រោងអញ្ជើញភ្ញៀវកិត្តិយសចូលរួមឲ្យបានអធិកអធមម្តង តែមកដល់ពេលនេះពួកគេនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយនោះទេ ព្រោះថាផ្ទះវីឡានោះក៏មិនទាន់បញ្ចប់ការសាងសង់ ១០០ ភាគរយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ មិត្តភក្តិនៅក្នុងវិស័យសិល្បៈ ក៏ដូចជាបណ្តាអ្នកគាំទ្រតារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះ បានសម្តែងការអបអរសាទរចំពោះនាយទុកជាមុន ក្រោយបានឃើញសមទ្ធិផលថ្មីមួយនេះឡើង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment