គួរឲ្យសរសើរណាស់! ខាត់ សុឃីម ទៅសួរសុខទុក្ខលោកតា គង់ ណៃ ដោយផ្ទាល់នៅមន្ទីរពេទ្យ បង្ហាញពីទឹកចិត្តដ៏ប្រពៃ….(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីដើមខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង និងបានបង្ហាញការព្រួយបារម្ភ បន្ទាប់ពីទទួលបានដំណឹងថា វីរៈសិល្បករជើងចាស់ដ៏ល្បីល្បាញ លោក តា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃង បានធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលដែលលោកតាសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ុន្មានជាងកន្លះខែមកនេះ តាមរយៈបងប្អូនសាច់ញាតិ និងអ្នកសិល្បៈមួយចំនួនបានទៅសួរសុទទុក្ខលោកតាផ្ទាល់នៅមន្ទីរពេទ្យនោះ បានបង្ហាញពីស្ថានភាពជំងឺរបស់លោកតាឲ្យដឹងថា លោកតាមានសភាពធូរស្រាលវិញហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញអ្នកនាង ខាត់ សុឃីម ក៏បានទៅសួរសុខទុក្ខលោកតា គង់ ណៃ ផ្ទាល់ដល់មន្ទីរពេទ្យផងដែរ ដោយបានបង្ហាញនូវទឹកចិត្ត ក្នុងនាមជាសិល្បករជំនាន់ក្រោយដែលគោរពស្រលាញ់ បារម្ភសុខទុក្ខរបស់លោកតា ព្រមទាំងអ្នកនាងបានបង្ហាញសកម្មភាពយ៉ាងប្រពៃណច្រៀងបណ្តើរ និយាយលើកទឹកចិត្តលោកតាបណ្តើរ ឲ្យលោកតាបានធូរស្រាលឆាប់ជាសះស្បើយពីជំងឺ និងបន្តធ្វើជាព្រឹទ្ធាចារ្យចាប៉ីដងវៃងមួយរូបង្ហាញដល់កូនចៅជំនាន់ក្រោយផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment