មើលទៅមិនខកចិត្តទេ! ម៉ាក់ ស្រីនា និង ហេង វិសាល ជួបមុខគ្នាទៀត…..(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាប្រុសស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមនោះគឺ តារាស្រី ជា ស្រីនា និងតារាប្រុស ហេង វិសាល ជាក់ជាមិនខាន ដោយសារតែអ្នកទាំងពីរ ផ្តើមចេញពី Youtuber ក្លាយជាតារាល្បីលើប្រពន្ធអ៊ីនធឺណេត ហើយបច្ចុប្បន្ននេះ ក៏ទទួលបានការងារមិនចាញ់តារាខ្មែររាមច្បងប៉ុន្មានឡើយ ក្នុងការងារថតស្បត និងថតរឿងខ្លីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្នកទាំងពីរក៏មានចំណុចដូចគ្នាជាច្រើន ពិសេសទៀតគឺ អ្នកទាំងពីរបញ្ចេញភាពស្និទស្នាលនឹងគ្នា ក្នុងទីសាធារណៈធ្វើឲ្យហ្វេនៗរបស់តារាទាំងពីរដួងនេះ នាំគ្នាផ្គូរផ្គងដូចព្យុះឲ្យក្លាយជាគូស្នេហ៍នឹងគញនា មិនតែប៉ុណ្ណោះ មួយរយៈមកនេះ ចំនួនហ្វេនៗក៏កាន់តែគាំទ្រអ្នកទាំងពីរ កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិណ នាពេលថ្មីៗមកនេះ ខណៈ ស្រីនា ត្រូវហោះទៅទទួលសញ្ញាប័ត្រនៅឯ ទឹកដីសហរដ្ឋអាមេរិកជាមួយឪពុកម្តាយនោះ អ្នកទាំងពីរ ក៏បាន Live លើគណនី Instagram ជួបគ្នានានៅព្រលានយន្តហោះ តែអ្វីដែលកាន់តែចាប់អារម្មណ៍ ដែលធ្វើឲ្យហ្វេនៗកាន់តែជ្រួលច្របល់នោះគឺ អ្នកម៉ាក់សងខាងបានជួបគ្នា ថែមទៀតផង ច្បាស់ទៅៗ នាំគ្នាផ្អើល ផ្គូផ្គងមួយគូនេះចុះ មិនខកចិត្តឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment