អស្ចារ្យណាស់ ! ព្រៃដំរីភ្នំគូលែន ជម្រកសត្វដំរីចូលនិវត្តន៍ជាច្រើនក្បាល កំពុងល្បីល្បាញខ្លាំងដល់អ្នកទេសចរ

ព្រៃដំរីភ្នំគូលែន (KULLEN ELEPHANT FOREST) ជាទីជម្រកដ៏សែនរមនាសម្រាប់សត្វដំរីចូលនិវត្តន៍ជាច្រើនក្បាលកំពុងផ្ញើជីវិតចុងក្រោយរបស់ពួកគេនៅទីនោះ ។

តាមទំព័រហ្វេសប៊ុកផេក Just Travelous បានឱ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំគូលែន គឺជាទីកន្លែងសម្រាប់ដំរីចូលនិវត្តន៍ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។

ទំព័រហ្វេសប៊ុកផេកដែលតែងបង្ហាញពីតំបន់ទេសចរណ៍ស្អាតៗនៅកម្ពុជាខាងលើបានឱ្យដឹងទៀតថា នៅទីនោះមានដំរី ១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះនិងថែរក្សារសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង ៥០០ ក្បាលប៉ុណ្ណោះនៅកម្ពុជា។ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។

ការទៅលេងកម្សាន្តនៅទីជម្រករបស់ពូកវា គឺអ្នកក៏បានចូលរួមចំណែកមួយ បង្ហាញពីក្ដីស្រឡាញ់ ចំពោះសត្វដំរី និងជាការចូលរួមថែរក្សាពួកវាឱ្យបន្តជីវិតរស់នៅពោរពេញដោយភាពស្រស់បំព្រង ។

ទីតាំង ស្ថិតក្នុងតំបន់ព្រៃសហគមន៍មួយ ក្នុងភូមិបុស្សធំ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លេខទំនាក់ទំនងកក់សំបុត្រកំសាន្ត : 086 444 602

Related posts

Leave a Comment