ពិតណាស់ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហាញវត្តមានរបស់បេក្ខភាព Cambodian Idol មួយរូបមានឈ្មោះថា ស៊ីម ច័ន្ទពន្លឺ ដែលឆក់បានការសរើសរជាខ្លាំងពីសំណាក់ទស្សនិក ជាមួយរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថខ្លាំងទៀតផង ។
ហើយបេក្ខភាពរូបនេះផងដែរ គឺជានិស្សិតពេទ្យទើបញ្ចប់ការសិក្សាក្រៅប្រទេស និងក៏ជាអតីតបេក្ខភាពប្រឡងច្រៀងលំដាប់ពិភពលោក The Voice នៅឯប្រទេសវៀតណាមថែមទៀត ។
កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺគ្រូពេទ្យរូបសង្ហានេះ មុនចូលប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ លោកក៏ជាអ្នកសិល្បៈម្នាក់ដែរ ដោយលេចមុខសម្តែងក្នុងចម្រៀង MV ល្បីៗពីរបទរបស់ កញ្ញា យូរី គឺបទ «រាំតោង» និងបទ «សង្សារគេទេ Bro» ។ មួយវិញទៀត កន្លងទៅគេក៏បានឃើញវត្តមានរបស់ ស៊ីម ច័ន្ទពន្លឺ ឡើងច្រៀងលើឆាកប្រគុំតន្រ្តីធំៗ ផ្សេងៗជាច្រើនថែមទៀតផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។