ដឹងតែកក្រើកហើយ! យ៉ែម ស្រីពេជ្រ ចូលរួមពិធីក្រុងពាលី សម្តែងរឿងថ្មី ប៉ះគ្នាជាមួយតារាប្រុសថៃ Toey Pongsakorn ក្នុងរឿងបុរាណសម័យសុខោទ័យ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ខាងក្រុមហ៊ុនផលិតខ្សែភាពយន្តមួយក្នុងប្រទេសថៃ The Win Organizer បានធ្វើពិធីក្រុងពាលីផលិតរឿងថ្មីរបស់ខ្លួនមួយ ដែលមានចំណងជើងជាភាសាថៃ «พระร่วง พระราชาผู้ทรงธรรม» ។ ហើយខ្សែភាពយន្តមួយនេះ គឺជាប្រភេទខ្សែភាពយន្តដែលបើកបង្ហាញពីប្រវត្តិសាស្រ្តដ៏យូរលង់របស់ថៃ នៅសម័យសុខោទ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ខ្សែភាពយន្តមួយនេះផងដែរ នឹងផលិតឡើងបែបរួមសម័យគ្នា ពោលគឺផ្សារភ្ជាប់ពីអតីតកាលសម័យបុរាណរបស់ថៃ និងសម័យបច្ចុប្បន្នហើយរឿងនេះក៏ជារឿងដំបូងគេបង្អស់ហើយក្នុងប្រទេសថៃ ដែលបានបើកបង្ហាញពីប្រវត្តិសាស្រ្តសម័យកាលកើតទឹកដីដំបូងរបស់ខ្លួន ដែលនិយាយពីភាពសាមគ្គី ការរួមគញនាកសាងជាតិមាតុភូមិរបស់ជនជាតិថៃនាសម័យបុរាណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសម្រាប់រឿងថៃបែបបុរាណមួយនេះ គឺមានការចូលរួមសម្តែងដោយកំពូលតារាសម្តែងប្រុសដ៏ល្បីឈ្មោះ គឺលោក Toey Pongsakron ។ អ្វីដែលកាន់តែពិសេសទៀតនោះ កំពូលតារាសម្តែងប្រុសរូបនេះ ក៏បានប៉គ្នាជាលើកដំបូងជាមួយនឹងតារាសម្តែងល្បីឈ្មោះរបស់កម្ពុជាផងដែរ គឺកញ្ញា យ៉ែម ស្រីពេជ្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment