ស្រណោះណាស់! ថ្ងៃមង្គលការចៅ តារាកំប្លែងជើងចាស់លោកតា សង់ស៊ី ឡើងលើឆាកច្រៀងទាំងភ្លេចភ្លាំង….(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស នោះ ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលខណៈពេលនេះ លោកតាកំពុងតែមានសភាពកាន់តែចាស់ ទ្រុឌទ្រាម ធ្វើឲ្យមហាជនជាច្រើន មានភាពព្រួយបារម្ភពីលោកតាជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាខ្លួនលោកតាចាស់ជរាតាមវ័យយ៉ាងណាក៏ដោយ ក៏លោកតា នៅតែព្យាមបង្ហាញភាពរឹងមាំរបស់ខ្លួនជានិច្ច ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញលោកតា សង់ស៊ី បានចូលរួមថ្ងៃមង្គលការចៅរបស់លោកតា ថែមទាំងបានឡើងឆាកច្រៀងទាំងទឹកមុខញញឹម កាយវិការរស់រវើក តែបែរជាលោកតាមិនចាំប៉ារ៉ូលបទចម្រៀងនោះឡើយ ដោយសារតែការភ្លេចភ្លាំងទៅតាមវ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា តុលា មង្គល បានបង្ហោះវីដេអូលោកតា សង់ស៊ី ឡើងឆាកច្រៀង ថែមទាំងភ្ជាប់សារយ៉ាងរំជួលចិត្តថា៖ “ការស្រលាញ់និងចូលចិត្តវិស័យសិល្បៈពុក ស៊ីស ក្នុងកម្មវិធីកាន់ចំនងដៃរបស់ចៅពុក បានបង្ហាញនិងនឹករលឹក នៅបទចម្រៀងរបស់ពុកដែរធ្លាប់តែសំដែងជាមួយកូនស្រីឆយមកបងស្រាយកំសាន្តដោយក្តីស្រលាញ់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹកអនុស្សាវរីយ៍របស់ពុក ពិតជារំភើប និង នៅតែគាំទ្រពុកគ្រប់ៗគ្នាទោះបីមានជំងឺប្រចាំកាយមែនតែចិត្តនៅតែស្រលាញ់សិល្បៈជានិច្ច សូមជូនពរពុកមានសុខភាពល្អរហូតផងដែរ អាយុវែង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើន មានការស្រណោះអាណិតលោកតាជាខ្លាំង ក៏ដូចជាសោកស្តាយជាមួយសមត្ថភាពដ៏សំម្បូរបែប ដែលបានបាត់បាត់ទៅតាមវ័យបែបនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment