អត់ធ្លាប់ដឹងសោះ! ថន លក្ខិណា ធ្លាប់បានចូលរួមសម្តែងរឿងជាមួយកំពុលតារាថៃ ថែមទាំងនិយាយជាភាសាថៃបានយ៉ាងល្អ…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ថន លក្ខិណា នោះ គឺជាតារាសម្តែងស្រីមួយរូប ដ៏លេចធ្លោជាខ្លាំងប្រចាំប្រទេសកម្ពុជាយើង ហើយនាប៉ុន្មានឆ្នាំចុងក្រោយមកនេះ នាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាពិធីការិនីដ៏ល្បីល្បាញ ថែមទាំងបានក្តោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗ ជាច្រើនមិនថាកម្មវិធីប្រគំតន្រ្តី ឬកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ថន លក្ខិណា បានធ្វើឲ្យបណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយវីដេអូមួយដែលនាងធ្លាប់បានចូលរួមសម្តែងជាមួយតារាប្រុស Om Akapan ក្នុងរឿង «The Return» ឲ្យប៉ុស្តិ៍ទូរទស្សន៍លេខ ៧ របស់ប្រទេសថៃ ដែលរឿងនោះបានចាក់បញ្ចំងក្នុងអំឡុងឆ្នាំ ២០១៤ មិនត្រឹមតែប៉ុណ្ណោះ ថន លក្ខិណា អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងទេពកោសល្យខាងផ្នែកសិល្បៈ បូករួមទាំងចំណេះដឹងរបស់តារាស្រី ថន លក្ខិណា បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះថាកន្លងទៅ អ្នកគាំទ្រពុំសូវបានដឹងថានាងធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តឲ្យប្រទេសថៃទាល់តែសោះ ហើយនៅអាចនិយាយភាសាថៃបានយ់ាងរត់មាត់ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា សម្រាប់ខ្សែភាពយន្តរឿង «The Return» គឺជាខ្សែភាពយន្តខ្មោរន្ធត់លងប៉ះសក់មួយ ដោយមានការចូលរួមសម្តែងពីតារាល្បីៗក្នុងតំបន់អាស៊ាន មាន ខ្មែរ ឡាវ ថៃ និង មីយ៉ាន់ម៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត សម្រាប់រឿងនេះផងដែរ ក៏មានប្លង់មួយចំនួនបានថតនៅក្នុងប្រទេសកម្ពុជាដែរ ដោយកាលនោះ ផលិតករថៃបានជ្រើសរើសខេត្តសៀមរាបជាទីតាំងថត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment