សុខៗ ពេជ្រ សោភា ទម្លាយថ្ងៃដែលឈឺចាប់បំផុតក្នុងជីវិតរបស់ខ្លួន ធ្វើឲ្យហ្វេនៗរំជួលចិត្តតាមគ្រប់គ្នា

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ពេជ្រ សោភា រស់នៅក្នុងនាមជាកូនកំព្រាឪពុក មានតែម្តាយជាអ្នកមើលថែរក្សា ផ្តល់ភាពកក់ក្តៅ ក៏ដូចជាផ្តល់ក្តីស្រលាញ់ជំនួសឲ្យលោកឪពុក តែទោះជាបែបនេះ ជារឿយៗ តារាចម្រៀងស្រីរូបនេះ តែងបង្ហោះរូបថត ក៏ដូចជាសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រំឭកពីវត្តមានលោកអ្នកមានគុណរូបនេះជាពន់ពេក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាពេលវេលាកន្លងហួសទៅជាច្រើនឆ្នាំក្តី ហើយពេលនេះលោកឪពុករបស់ ពេជ្រ សោភា បានទទួលមរណភាពជាច្រើនឆ្នាំមកហើយដែរ ប៉ុន្តែតារាស្រីរូបនេះ នៅតែចងចាំការឈឺចាប់នៃការបាត់បង់លោកគ្មានថ្ងៃវិលភ្លេច ព្រោះវាគឺជាការឈឺចាប់ដ៏ធំបំផុតសម្រាប់ក្នុងជីវិតរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពេជ្រ សោភា បានបង្ហោះសារនឹករឭកដល់លោកឪពុក ថែមទាំងទម្លាយពីថ្ងៃដែលនាងឈឺចាប់បំផុតសម្រាប់ក្នុងជីវិតបែបនេះថា៖ “នៅចាំបានទេថ្ងៃណាដែលអ្នកឈឺចាប់បំផុត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំរាប់ខ្ញុំគឺថ្ងៃដែលពុកខ្ញុំត្រូវឡានគៀរហូតគ្រាំក្នុង តែពុកខ្ញុំតែងតែនិយាយថាមិនអីទេកូន ពុកមិនអីទេ (មានលុយគ្មានពុក មានពុកគ្មានលុយព្យាបាល) ពុកអើយតើថ្ងៃដែលឡានគៀពុកនោះតើពុកឈឺប៉ុណ្ណាទៅ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការរៀបរាប់របស់តារាចម្រៀង ពេជ្រ សោភា ខាងលើនេះ បានបង្ហាញឲ្យមហាជនយល់ថា រឿងដែលនាងសោកស្តាយដ៏ធំមួយ គឺនៅពេលដែលនាងមានលុយមានអ្វីៗគ្រប់យ៉ាង អាចមើលថែអ្នកមានគុណឲ្យរស់នៅបានសុខស្រួល បែរជាគ្មានវត្តមានរបស់គាត់ទៅវិញ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment