អីយ៉ា! ក្រោយរៀបការបានប៉ុន្មាថ្ងៃ ចេន បង្ហាញរូបភាពប៉ុន្មានសន្លឹក ជាមួយស្ទាយ៍បែបសាមញ្ញ មើលទៅក៏នៅតែសង្ហា

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀង Original Song រូបសង្ហា កម្ពស់បាន សម្លេងពីរោះស្រទន់នោះ គឺ ចេន ដែលតែងតែធ្វើឲ្យមហាជន ជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ ក្នុងការបកស្រាយបទចម្រៀង និងភាពស្រស់សង្ហារបស់លោកផ្ទាល់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រៅពីបង្ហើរសំនៀបំពេរអារម្មណ៍ដល់អ្នកគាំទ្របានយ៉ាងល្អឥតខ្ចោះហើយនោះ តារាចម្រៀងប្រុសរូបសង្ហា ក៏មានរូបសម្បត្តិល្អពីធម្មជាតិផងដែរ ដែលនេះគឺធ្វើឲ្យប្រជាប្រិយភាពរបស់លោក ក៏កាន់តែឡើងមួយកម្រិតថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ ចេន បានលះបង់ភាពនៅលីវហើយ ដោយបានកាន់ដៃនារីស្រស់ស្អាតរៀបការយ៉ាងអធិកអធម ជាមួយកូនក្រមុំរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ឈ្មោះ លក្ខិណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃមង្គលការរបស់តារាចម្រៀងប្រុសរូបសង្ហា ចេន បានរៀបចំឡើងយ៉ាងធិកធអធមដោយមានវត្តមានអ្នកសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានអញ្ជើញចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី តែក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនលួចយំខូចចិត្តដោយសារ Idol ចូលរោងការចោលមិនតិចនាក់ដែរ ព្រោះថាកន្លងមក ចេន មិនត្រឹមតែមានទឹកដមសំឡេងពីរោះ ឆក់បានដួងចិត្តអ្នកស្ដាប់ទេ តែលោកក៏មានរូបរាងស្រស់សង្ហាឲ្យស្រីៗជាច្រើនលង់ស្នេហ៍ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈតារាចម្រៀងប្រុសរូបនេះបានរៀបការហើយ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ស្រាប់តែ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ រូបលោកបានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ជះរាងសង្ហាក្នុងឈុតអាវយឺត ខោខ្លី ឈរបង្អួតរាងយ៉ាងជឿជាក់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែលង់នឹងរូបរាងដ៏សង្ហារបស់លោកកាន់តែខ្លាំងឡើង ។

ជាមួយគ្នានេះផងដែរ បណ្តាអ្នកគាំទ្ររបស់លោក ក៏បានបញ្ចេញមតិសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងប្រុសរូបនេះ ដែលល្អតាំងពីក្បាលដល់ចុងជើង សម្រស់ក៏បាន រាងក៏បាន កម្ពស់ក៏បានខ្ពស់ស្រលះទៀត ពិតជាស័ក្តិសមជាតារាពិតមែន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment