ត្រេកអរណាស់!! វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិននឹងមកដល់កម្ពុជាថ្ងៃនេះហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយដ៏​ថ្លៃថ្លា​នូវ​វ៉ាក់សាំង SARS -CoV-2 (Sinopharm ) ពី​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទប់ ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ​១៩ នៅ​រសៀល​ថ្ងៃទី ៧ ខែ កុម្ភៈ ២០២១ នេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​បន្ទាប់ពី​ពី​ធី​ទទួល​ជា​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ការទទួល​វ៉ាក់សាំង​កូ​វីដ​១៩ និង ដំណើរ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​ជំរាប​ថា​វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​មាន​ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង​ដោយ​ក្នុងនោះ​ចំនួន ៣០ ម៉ឺន​ដូ​ស​សម្រាប់ ក្រសួងសុខាភិបាល​និង​៣០​ម៉ឺន​ដូ​ស​ទៀត​សម្រាប់​ក្រសួងការពារជាតិ​ចាក់​ឲ្យ​កងទ័ព​និង​គ្រួសារ​កងទ័ព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​០៥​ខែកុម្ភៈ​២០២១​ថា​៖​សម្តេច​ទើបបាន​ទទួល​ព័​ត៍​មាន​តាមរយៈ​ក្រសួងសុខាភិបាល​ដែល​បានទទួល លិខិតផ្លូវការ​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បញ្ជាក់ថា​វ៉ាក់សាំង​ឈ្មោះ (Sinopharm) ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី​១៨ ឆ្នាំទៅ​៥៩ ឆ្នាំ​តែប៉ុណ្ណោះ ។ សម្រាប់​ខ្ញុំ​ដែលមាន​អាយុ​ជាង ៦៨ ឆ្នាំ​ទៅហើយ​មិនទាន់​អាច​ចាក់​បានទេ ។​ដូចនេះ​គម្រោង ចាក់​វ៉ាក់សាំង​ដែល​គ្រោង​ចាក់​នៅ​ថ្ងៃទី ​១០ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នឹងត្រូវ​លុបចោល​អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ភាគច្រើន​មាន​អាយុ លើសពី​៦០​ឆ្នាំ​ទៅហើយ​មិន អាច​ចាក់​បានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​Sinopharm​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់​។​យោងតាម​សេចក្តី​ប្រកាស​អនុញ្ញាត​របស់​ក្រសួងសុខាភិបាល​នា​រសៀល​ថ្ងៃ ទី ០៤ ខែ កុម្ភៈ ឆ្នាំ​២០២១បានបញ្ជាក់​បន្ថែមថា​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​អនុញ្ញាតឱ្យប្រើ​វ៉ាក់សាំង​COVID-19(Sinopharm) ដែល​ផលិត​ដោយ​វិទ្យាស្ថាន​Beijing Institute of Biological Products Co.,Ltd. របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​លក្ខ ខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់ (Emergency Use Authorisaton) ដោយ​អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​៕

Related posts

Leave a Comment