គួរឲ្យសរសើរណាស់! ហ៊ិន ច័ន្ទនីរ័ត្ន បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ដែលបានពីការលក់សំលៀកបំពាក់ចាស់ៗ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ហ្វេសប៊ុក៖ នៅថ្ងៃទិវាកុមារ ១ មិថុនា នេះ គេបានឃើញពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ១០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានឲ្យដឹងដែរថា ទឹកប្រាក់ដែលនាងយកទៅបរិច្ចាគដល់មន្ទីរពេទ្យខាងលើ គឹបានមកពីការប្រមូលស្លៀកបំពាក់ចាស់ៗ របស់នាងមួយចំនួនទៅលក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “១មិថុនា នាងខ្ញុំសូមចូលរួមបរិច្ចាគ១០០០$ ដើម្បីមន្ទីពេទ្យគន្ធបុប្ផានិងស្នាមញញឹមកុមារ នេះជាប្រាក់បានពីការលក់សំលៀកបំពាក់ចាស់ៗខ្លះរបស់នាងខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងទិវាកុមារអន្តរជាតិ១មិថុនានេះ សូមចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” សូមចូលរួមបរិច្ចាគតាមរយៈតំណមានជូនភ្ជាប់នេះ https://bit.ly/3jEtL8I ឬ លោកអ្នកអាចស្កេន QR Code ដែលមានក្នុងរូបខាងក្រោមនេះ ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ។

បន្ទាប់ពីបានបរិច្ចាគថវិការផ្ទាល់ខ្លួនរួចហើយនោះ ពិធីការិនីរូបស្រស់នេះ ក៏បានអំពាវនាវពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈបណ្តាញសង្គមហ្វេសប៊ុកឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ ចូលរួមបរិច្ចាគដើម្បីស្នាមញញឹមកុមារផងដែរ ។

ទន្ទឹមនឹងនេះ មានបណ្តាអ្នកគាំទ្រជាច្រើន ក៏បានលើកសរសើរជាខ្លាំងនូវទឹកចិត្តដ៏ល្អប្រពៃរបស់ ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តល្អទៀត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment