ខណៈ រឿងរ៉ាវ ទុំ រដ្ឋា ក្លាយជាប្រធានបទយ៉ាងក្តៅគកុក ដែលច្រៀងពីរោះ តែមិនជាប់ ស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសផ្តល់ថវិកា ១០០០ ដុល្លារ រួចភ្ជាប់សារលើកទឹកចិត្តថា…

ហ្វេសប៊ុក៖ នាប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់ គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ខណៈមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនោះ បានបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលយកបាន ប៉ុន្តែបែរជាមិនបានជាប់ទៅកាន់វគ្គបន្តទៅវិញ ព្រោះអាចមកពីមូលហេតុគេមានរូបរាងមិនស្អាតសង្ហា បង្កើតឲ្យមានមតិរិះគន់មិនពេញចិត្តព្រោងព្រាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងរ៉ាវមួយកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកប្រើប្រាសប់ណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ស្រាប់តែនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារក្តែងៗនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ជូនថវិកា ១០០០ ដុល្លារដល់បេក្ខជន ទុំ សុវត្ថិ ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងតស៊ូដើរទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រៅពីប្រកាសជូនជាថវិការមួយចំនួនដល់បេក្ខភាពរូបនេះ ក្នុងនោះផងដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបន្តរៀបរាប់យ៉ាងដូច្នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា 1000$ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រលោកឧកញ៉ា មានការជួយត្រេកអរជំនួសដល់ ទុំ សុវត្ថិ ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment