ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានស្គាល់រួចមកហើយពី ចោម ច័ន្ទ នោះ ដែលជាបុគ្គលមួយរូប មានភាពល្បីល្បាញជាខ្លាំង នៅលើបណ្តាញសង្គម ដោយសារតែសម្រស់ និងមុខមាត់ដ៏ស្អាតប្លែក ។
មួយវិញទៀត ចោម ច័ន្ទ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង ជាមួយនឹងបុរសបរទេសរូបសង្ហាម្នាក់ ដែលមកពីឌូបៃ ។
ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ចោម ច័ន្ទ បានធ្វើដំណើរកម្សាន្តជាលើកទី ២ ទៅកាន់ឌូបៃ ដោយត្រឡប់មកវិញលើកនេះ ក៏នាំសង្សាមកជាមួយផងដែរ ។
ដោយឡែក បន្ទាប់ពីត្រឡប់មកពីឌូបៃជាមួយគ្នាវិញ ចោម ច័ន្ទ ក៏បានបង្ហាញភាពផ្អែមល្ហែមនៅលើទឹកដីកម្ពុជាភ្លេត ដោយបាននាំគូស្នេហ៍ជាបុរសជនជាតិ ទៅលេងនៅឯខេត្តសៀមរាបមើលប្រាសាទអង្គរផងដែរ ។
មិនទាន់អស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ចោម ច័ន្ទ បង្ហោះរូបភាពប៉ុន្មានសន្លឹក កៀកកើយស្និទស្នាលជាមួយមិត្តប្រុស មើលទៅពិតជាស្អតសមគ្នាខ្លាំងមែនទែន ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។