ខណៈរឿងរ៉ាវ ទុំ សុវត្ថិ នៅក្លាយជាប្រធានបទដ៏ក្តៅគគុក ពូឃ្លាំង បានចេញមុខមកបង្ហោះសារប្រកាសជួយរឿងនេះ ចំពោះបេក្ខភាពបានធ្លាក់ទាំងអស់បែបនេះថា…

មហាជនបានដឹងហើយថា នាប៉ុន្មានថ្ងៃមកនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលបាន ប៉ុន្តែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរឿងរ៉ាវមួយនេះ ក៏កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមនៅឡើយ ហើយគេក៏បានឃើញមានបណ្តាអ្នកសិល្បៈមួយចំនួន កំពុងតែធ្វើការជួយជ្រោមជ្រែង លើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់បេក្ខភាពរូបនេះក្នុងដំណើរវិស័យចម្រៀងនេះ ជាបន្តបន្ទាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញតារាចម្រៀងជើងចាស់មួយរូបខាង HipHop ដ៏ល្បីឈ្មោះ ពូឃ្លាំង ដែលទើបនឹងវិលត្រឡប់ក្នុងវិស័យចម្រៀងសារជាថ្មីវិញ ក៏បានចេញមុខមកប្រកាសចូលរួមជួយលើកទឹកចិត្តដល់បេក្ខភាព ទុំ សុវត្ថិ ក៏ដូចជាបេក្ខភាពដែលបានធ្លាក់ទាំងអស់ ដែលមានសមត្ថភាព និងឆន្ទៈលើវិស័យមួយនេះពិតប្រាកដទទួលចូលក្នុងក្រុមហ៊ុន Media ផ្ទាល់ខ្លួនរបស់លោកឈ្មោះថា ណយណយណា ដែលមានផលិតបទចម្រៀង MV ក៏ដូចជាសាច់រឿងខ្លីៗ ដើម្បីផ្តល់ឪកាសឲ្យពួកគេបានបង្ហាញពីសមត្ថភាពលើវិថីនេះបន្តទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ពូឃ្លាំង ក៏បានសរសេររៀបរាប់ជុំវិញរឿងរ៉ាវ ទុំ សុវត្ថិ ដែលបានផ្ទុះការភ្ញាក់ផ្អើលនាប៉ុន្មានថ្ងៃនេះយ៉ាងដូច្នេះថា៖ “ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ ដែលបានចូលរួមកម្មវិធីប្រឡងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និង សំឡេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន ។ តាមពិតខ្ញុំគិតថាការសម្រេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និង បានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធលើចម្រៀងរាប់ឆ្នាំ និង មានបទពិសោធធ្វើគណៈកម្មការកម្មវិធីប្រឡងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី ឬ យ៉ាងណាបានគេសម្រេចចិត្តបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញប្អូនឧកញ៉ា សេរីមន្ត និង ខាន់ ជេមស៍ ដែលជាសិល្បកររៀមច្បងមានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លើកទឹកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាពដែរ តែគ្មានឱកាស ។ សម្រាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original និង MV ឬ Short film សូមលើកទឹកចិត្តប្អូនដើរទៅមុខបន្ត កុំបោះបង់ និង បាក់ទឹកចិត្ត ។

មិនថាប្អូនប្រុស សុវត្ថិ ឬ បេក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទៈនៃការខំប្រឹង ពូឃ្លាំង សូមស្វាគមន៍មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ ។ ខ្ញុំយល់អារម្មណ៍ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសម្រាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រឡាញ់សិល្បៈម្នាក់ដែរ ដែលស្មើនឹងជីវិតទី ២ របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ និង កូន ហើយបានឆ្លងកាត់រឿងរ៉ាវជាច្រើនទំរាំបានរកខ្លួនឯងឃើញ ។ ចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអគុណដែលឃើញខ្មែរ ស្រឡាញ់ខ្មែរ និង ចេះជួយគ្នាបែបនេះ អរណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment