អត់អាសូរទ្រូងហ្វេនៗសោះហ្ម៎ង! អីយ៉ា ងិន ម៉ារ៉ាឌី កាន់តែបង្អួតភាពផ្អែមល្ហែម ដោយបានបង្ហោះពីរសន្លឹកនេះ ហ្វេនៗឃើញហើយ រមួលខ្លួនណាស់..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនមកនេះ អ្នកនិយមគាំទ្រវិស័យបវរកញ្ញា ហាក់នាំគ្នាបើកភ្នែកធំៗដោយឃើញស្រីស្អាតម្ចាស់មកុដ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញរូបថតអង្គុយលើភ្លៅបុរសរូបសង្ហាម្នាក់យ៉ាងស្និទ្ធស្នាលបំផុត ដែលមហាជនជាច្រើនយល់ឃើញថានាង និងបុរសរូបសង្ហានោះគឺជាគូស្នេហ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ចាប់តាំងពីបានបង្ហាញរូបថតស្វីតខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយប្រុសសង្ហាសាច់ដុំមាំដែលមានឈ្មោះថា Vannora Tith ងិន ម៉ារ៉ាឌី ក៏ចាប់ផ្តើមបណ្តើរប្រុសស្អាតនេះដោយបើកចំហដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេក៏បានឃើញ ម៉ារ៉ាឌី បាននាំគូស្នេហ៍ទៅកម្មវិធីបង្ហាញម៉ូដដ៏ធំមួយ ដើរកៀកដៃគ្នាយ៉ាងត្រសង បង្ហាញពីស្នេហាផ្អែមល្ហែមបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ងិន ម៉ារ៉ាឌី ក៏បានបន្ថែមរសជាតិស្ករក្នុងចំណីចក្ខុអ្នកប្រើប្រាស់បណ្តាញសង្គមជាថ្មី ដោយរូបនាងបានបង្ហោះរូបថតកៀកកើយជាមួយមិត្តប្រុសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុន្មានសន្លឹក បង្ហាញពីភាពល្អូកល្អិនចំពោះគ្នាកាន់តែខ្លាំងមួយកំរិតទៀតបានធ្វើឲ្យបណ្តាអ្នកគាំទ្របញ្ចេញយោបល់អបអរសាទរ ក៏ដូចជាជូនពរស្នេហរបស់នាងព្រោងព្រាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ លុះមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ ហ្វេនៗកាន់តែលួចច្រណែនក្រោយពីបានឃើញបវរកញ្ញារូបនេះ បង្ហោះរូបភាពពីរសន្លឹក អោបថើបកៀកកើយគ្នាយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ បានធ្វើឲ្យអ្នកគាំទ្រឃើញហើយអៀនរមួលខ្លួនជំនួស ទៀតផង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment