ក្រោយទទួលបានការអាណិតស្រលាញ់ ពីសំណាក់មហាជនគាំទ្រភ្លូកទឹកភ្លូកដី ទុំ សុវត្ថិ បានបង្ហោះសារទាំងរំភើបក្នុងចិត្តថា…

ហ្វេសប៊ុក៖ ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ របស់បេក្ខជន ទុំ សុវត្ថិ ក៏មិនមែនជារឿងអាក្រក់ណាស់ណានោះទេ នេះអាចទុកជាបទពិសោធន៍សម្រាប់ជីវិតមួយនេះ ព្រោះថាដ្បិតថាលោកគ្មានឱកាសទៅកាន់វគ្គបន្តដើម្បីបណ្តើមពានរង្វាន់ក៏ពិតមែនប៉ុន្តែ ទុំ សុវត្ថិ ទទួលបានទឹកចិត្តអាណិតស្រលាញ់ និងអាចនិយាយបានថាលោកបានយកឈ្នះចិត្តអ្នកគាំទ្រស្ទើរកន្ទះប្រទេសកម្ពុជាទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ចាប់តាំពីវីដេអូប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol របស់លោកត្រូវបានស៊ែរចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានមហាជនជាច្រើនបានបញ្ចេញមតិយោបល់លើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ យ៉ាងច្រើនផុសផុល ដែលមតិយោបល់ទាំងនោះសុទ្ធតែលើកឡើងក្នុងអត្ថន័យស្រដៀងៗគ្នាថា លោកមានទឹកដមសំឡេងពីរោះក្រអួនក្រអៅអាចទទួលយកបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេក៏បានឃើញមានកំពូលតារាចម្រៀងល្បីៗជាច្រើន បាននាំគ្នាបង្ហោះសារផ្តល់ជាថវិកា ក៏ដូចជាជួយផលិតចម្រៀងឲ្យ ទុំ សុវត្ថិ ក្នុងរូបភាពឲ្យលោកខិតខំប្រឹងប្រែងដើរលើវិថីសិល្បៈមួយនេះកុំចុះចាញ់ឲ្យសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមានសំណាងទទួលបានការអាណិតស្រលាញ់ពីសំណាក់មហាជន ភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ទុំ សុវត្ថិ ក៏បានបង្ហោះសាររំភើបចិត្តជាខ្លាំង និងថ្លែងអំណរគុណដល់អ្នកគាំទ្រយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំបាទ!ទុំសុវត្ថិក៏សូមថ្លែងអំណរគុណនិងអរគុណខ្លាំងណាស់ពីសំណាក់អ៊ុំពូមីងបងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលមានទឹកចិត្តការស្រឡាញ់ការផ្តល់ជាកម្លាំងចិត្តរួមទាំងភាពកក់ក្តៅសម្រាប់រូបខ្ញុំ ចំពោះខ្ញុំគឺមានតែម្រាបដៃដប់គោរពនិងអរគុណអ៊ុំពូមីងបងប្អូនផង! ហើយខ្ញុំសន្យាថាខ្ញុំនិងប្រឹងប្រែងបន្តទៀតនៅលើវិថីមួយនេះ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment