រំជួលចិត្តណាស់! ថ្ងៃកំណើតម្តាយមិនអាចជប់លៀងដូចរាល់ឆ្នាំ សុវត្ថិ ឌី ធារីកា បានត្រឹមបង្ហោះរូបថតចាស់ៗរំលឹកអនុស្សាវរី គួរឲ្យស្រណោះស្រណោកខ្លាំងណាស់

ហ្វេសប៊ុក៖ ជិតមួយខែមកហើយដែលឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានលាចាកចោលនាង និងប្អូនប្រុសឲ្យរស់នៅកំព្រាគ្មានទីពឹងពាក់ក្លាយជាកូនកំព្រាគ្មានឪពុកម្តាយហៅនឹងគេដូចពីមុន បន្សល់តែស្នាមញញឹម ភាពសោកក្តី និងក្តីនឹករឭកគ្មានពាក្យអ្វីថ្លែងពុំបាន បើទោះជាចង់ដង្ហើយហៅលោកទាំងពីរឲ្យមករួមរស់ជុំគ្រួសារផ្តល់ភាពកក់ក្តៅដូចកាលពីអតីតកាលវិញក៏មិនបាន គឺមានតែភាពក្រៀមក្រំប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី០៤ ខែមិថុនា គ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា តែងជួបជុំគ្នាធ្វើខួបកំណើតឲ្យម្តាយរបស់នាង តែឆ្នាំនេះមិនដូចរាល់ឆ្នាំទេ ព្រោះឪពុកម្តាយរបស់នាងបានចាកលោកនេះទៅហើយ ដូច្នេះ ធារីកា បានត្រឹមតែបង្ហោះរូបថតចាស់ៗរំឭកអនុស្សាវរីយ៍កាលពីលោកនៅរស់មនបង្ហោះចែករំលែកនៅលើបណ្តាញសង្គម បង្ហាញពីទំហំក្តីស្រលាញ់ និងចិត្តនឹករឭកដល់លោកអ្នកមានគុណប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ សុវត្ថិឌី ធារីកា ក៏បានសរសេរសាររៀបរាប់ជូនពរម្តាយប្រកបដោយភាពស្រណោះស្រណោកផងដែរថា៖ “Happy birthday Mak សូមជូនពរម៉ាក់ និងប៉ាបានទៅកាន់សុគតិភព ដល់ឋានដែលខ្ពង់ខ្ពស់ និងមានភាពស្រស់ស្អាតគ្រប់ពេលវេលា គ្រប់ឋានជាតិ 04.06.20222” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment