អុញនោះ! ផេនខេក ទម្លាយខ្ទេចគ្មានសល់ពីដើមចមអតីតស្វាមីលួចក្បត់ចិត្ត ក្រោយបើកបង្ហាញមុខជនទី៣….(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងហើយថា រឿងរ៉ាវជីវិតស្នេហាប្រេះឆារបស់ពិធិការិនីប្រចាំកម្មវិធី 3FUN ផេនខេក នោះ ដែលត្រូវស្វាមីក្បត់ចិត្តលួចទៅមានអ្នកថ្មី បានធ្វើឲ្យបណ្តាមហាជនជាច្រើន ក៏ដូចជារង្វង់អ្នកសិល្បៈ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងកាលពីចុងខែមេសា ដោយពួកគេមានការអណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរណាមកជួបស្នេហ៍ខកបំណងធ្វើឲ្យមានការឈឺចាប់បែបនេះឡើយ ខណៈអ្នកទាំងពីរទើបតែក្រាបផ្ទឹមរៀបការបានជាង ១ ខែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវស្វាមីដែលក្បត់ចិត្តនោះ ផេនខេក ក៏ធ្លាប់ទម្លាយតាមរយៈការឡាយវីដេអូនិយាយក្តែងៗទាំងឈឺចាប់ពេញទ្រូងឲ្យដឹងថា ជនទី៣ ដែលជាបុរសដូចគ្នាអ្នកបំបែកបំបាក់ប្តីជាទីស្រលាញ់ចេញពីទ្រូង គឺជាមនុស្សដែលនាងទុកចិត្តបំផុត ជាមនុស្សក្បែរខ្លួនដែលនាងគោរពបំផុត ហើយក៏ជាមនុស្សដែលរាប់អានគ្នាដូចបងប្អូនក្នុងក្រុមគ្រួសារតែមួយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីចំណងអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ និងផ្ទុះរឿងជនទី៣ ប៉ុន្មានជិត ២ ខែមកកន្លង ដោយទីបំផុតថ្មីៗនេះ គេក៏បានឃើញអតីតប្តី ផេនខេក ដាច់ចិត្តទម្លាហមុខមាត់គូស្នេហ៍ថ្មីដែលជាបុរសដូចគ្នានោះហើយ ដែលគេស្គាល់ថាតួប្តីរបស់អ្នករាប់អានគ្នាជិតដិតរបស់ ផេនខេក ទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈវីដេអូលើបណ្តាញសង្គម TikTok របស់អតីតប្តី ផេនខេក គឺលោក វិច្ឆ័យ ដែលបានបង្ហោះរូបភាពកៀកកើយនឹងបុរសដែលជាគូស្នេហ៍ថ្មី ថែមទាំងបានភ្ជាប់ជាមួយនឹងសារមួយឃ្លាទៀតថា៖ “គ្រាន់តែជ្រើសរើសក្ដីសុខខ្លួនឯង ក៏ខុសដែរពិបាកណាស់សង្គមតែស្ករឥឡូវ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះផងដែរ ពេលបានឃើញអតីតស្វាមីបង្ហាញមុខមាត់ជនទី៣ ដែលជាគូស្នេហ៍ថ្មី គេក៏បានឃើញថា ផេនខេក និងអ្នករាប់អានហៅ សោរ ដែលត្រូវស្វាមីក្បត់ចិត្តដែរនោះ បានធ្វើការឡាយវីដេអូនិយាយទម្លាយខ្ទេចខ្ទីពីដំណើរដើមទងដែលអតីតប្តីរបស់អ្នកទាំងពីរបានលួចក្បត់ចិត្តពួកគេទៅទាក់ទងគ្នា ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment