សំណាងមើលមិនឃើញ! ទិញសន្លឹកឆ្នោត តាមស្លាកលេខរថយន្តរបស់ខ្លួន មានអីស្រាប់តែត្រូវបានរង្វាន់ធំហ្ម៎ង

ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មានស្រ្តីវ័យចំណាស់ម្នាក់អាយុខ្ទង់ ៥៦ ឆ្នាំ បានឈ្នះឆ្នោតរង្វាន់ធំទីមួយ នៃចំនួនទឹកប្រាក់ ១២ លានបាត (ប្រមាណជា៤៩,២៦៨ដុល្លារអាមេរិក) បន្ទាប់ពីបានទិញសន្លឹកឆ្នោត ២ សន្លឹក ដោយការផ្សងសំណាងចៃដន្យប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីវ័យចំណាស់នោះមានឈ្មោះថា Wanna Takham មុខរបរជាអ្នកលក់ម្ហូបអាហារនៅពីមុខមន្ទីរពេទ្យឡាំប៉ាង ហើយគាត់មិនបានមានបំណងចង់ផ្សងសំណាឆ្នោតអ្វីនោះឡើយ ដែលដំបូងឡើយ រថយន្តគាត់មួយគ្រឿង ដែលមានស្លាកលេខ ៣១៩៦ បានចតចោលនៅមុខតូប ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បានបើកមកបុកពីក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ក៏មានតូបលក់ឆ្នោតមួយដែលនៅក្បែរ ដែលអ្នកលក់ឆ្នោតបានឲ្យគាត់ទិញសន្លឹកឆ្នោតផ្សងសំណាងលេខ ១៩៦ ព្រោះវជាលេខដូចនឹងស្លាកលេខរថយន្តរបស់គាត់ ហើយឃើញដូច្នេះ ស្រ្តីវ័យចំណាស់ក៏បានសម្រេចចិត្តទិញតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក អ្នកស្រី Wanna នឹងយកប្រាក់ទៅសងបំណុល ផ្គត់ផ្គង់កូនៗចំនួនពីរនាក់របស់គាត់ និងធ្វើបុណ្យ ។ ហើយគាត់ក៏នឹងចែកប្រាក់ខ្លះទៅកាន់អ្នកលក់សន្លឹកឆ្នោតឲ្យគាត់ និងបន្តការលក់ម្ហូបអាហាររបស់គាត់ដដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

ប្រភព: Sanook / mgronline

Related posts

Leave a Comment