អីយ៉ា! ស្ងាត់ៗ ពេជ្រ សូលីកា និងប្អូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍នេះជាមួយគ្នា សម្រស់ស្អាតដូចគ្នាបេះដាក់

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីម្នាក់មានសំឡេងផ្អែមពីរោះ ថែមទាំងមានសម្រស់ស្រស់ស្អាត និងមានជីវិតស្នេហ៍យ៉ាងមានក្តីសុខ អ្នកណាក៏លួចច្រណែនដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ចាប់តាំងពីចូលវិស័យចម្រៀងរហូតមកដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបស្រស់នេះ ទទួលបានការស្រលាញ់ពីសំណាក់មហាជនជាច្រើននាក់ផងដែរ ហើយប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកទៅមើល ប្អូនស្រីតែម្នាក់ឈ្មោះ ម៉ីជីង របស់តារាចម្រៀងស្រីរូបនេះវិញ ពេលនេះ កាន់តែធំ សម្រស់វិញក៏មិនចាញ់គ្នាប៉ុន្មានឡើយ នៅអាយុខ្ទង់ ១០ ស្តើងទេ តែប្អូនស្រី មិនថាជាស្ទាយ៍ថតរូប និងការតុបតែងខ្លួនទេ គឹកាត់ទៅរកបងស្រីច្រើនខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញបងប្អូនស្រីទាំងពីរនាក់នេះ បង្ហាញខ្លួនជាមួយគ្នាក្នុងរូបភាពជាច្រើនសន្លឹកថតដាក់មុខជិតគ្នា យ៉ាងស្រស់ស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែពិសេសទៀតនោះ គឺទម្រង់មុខ ម៉ីជីង កាន់តែធំកាន់តែប្រែសម្រស់ស្អាតទាក់ទាញកាត់ដូចបងស្រី ពេជ្រ សូលីកា កាន់តែខ្លាំងតែម្តង បានធ្វើឲ្យហ្វេនៗលាន់មាត់ថាជា សូលីកា តូចគ្រប់ៗគ្នាផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment