ហ្វេនៗ សួរដេញដោលញឹកញាប់ពេក ស្រាប់តែ វ៉ាង ស្រីណូ បានប្រាប់ពីមូលហេតុ រឿងមិនមានស្វាមីដូចគេ…(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែង វ៉ាង ស្រីណូ នោះ ទោះបីជាដកខ្លួនឆ្ងាយពីវិថីសិល្បៈជាច្រើនឆ្នាំមកនេះ ហើយងាកបោះជំហានលើវិស័យរកស៊ី លក់ឥវ៉ាន់ប្រ៊េនលើអនឡាញវិញក្តី តែរូបនាងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជនដូចមុន ជាពិសេសទាក់ទងនឹងជីវិតឯកជនតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរូបសម្រស់ក៏ស្រស់ស្អាត ថែមទាំងពូកែរកស៊ី ថែទាំងមានទ្រព្យធនស្តុកស្តម្ភគួរឲ្យសរសើរទៀត បើងាកទៅមើលជីវិតដៃគូវិញ តារាស្រីរូបស្រស់នេះ ហាក់មិនទាន់រកបាននៅឡើយទេ មិនថាពេលកំពុងល្បីជា សិល្បការិនី ឬពេលនេះឡើយ រូបនាងមិនធ្លាប់មានរឿងអាស្រូវទាក់ទងនឹងបុរសណាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញហ្វេនៗឧស្សាហ៍សួរដេញដោលញឹកញាប់ពេក ស្រាប់តែ វ៉ាង ស្រីណូ បានបង្ហើបថា មិនមែនមិនចង់រកទេ ស្វាមីនោះ តែគ្មានពេលទំនេរសម្លើងដើររក ព្រោះពីមួយអាទិត្យទៅមួយអាទិត្យ រកពេលតែសម្រាកឲ្យពេលមិនឃើញ ព្រោះ វិលៗដល់ថ្ងៃត្រូវកាន់សីល ១អាទិត្យមាន១ថ្ងៃ នៅសល់ ៦ ថ្ងៃទៀត រូបនាងចំណាយពេល រៀនអ្វីដែលថ្មីៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ក៏នៅបន្តរៀនភាសា ៣ទៀត មានអង់គ្លេស ចិន និងថៃផងដែរ រីឯពេលបន្តិចបន្ទួចនៅសល់ ក៏ត្រូវរៀនចំនាញបន្ថែម ដូចជា ការគូរក្រចក ជាដើម ដូច្នេះហើយ គ្មានពេលចន្លោះណាមួយ ដើម្បីគិតរឿងនេះនៅឡើយនោះទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment