រឹងមាំណាស់! បេក្ខនារីម្នាក់ មកប្រឡងបវរកញ្ញាចក្រវាល ទាំងកាន់ឈើច្រត់ មិនព្រមបោះបង់ ខណៈរូបនាងទើបនឹងថ្លោះជើង…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញា ពិតជាបានដឹងហើយថា ការប្រកួតសម្រស់បវរកញ្ញាចក្រ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយមានអ្នកតាមដានតាំងពីដំណើរកាប្រកួតដំបូង រហូតស្វែងរកឃើញម្ចាស់មកុដ ការប្រកួតសម្រស់ឆ្នាំ ២០២២ ក៏កំពុងដំណើរការ ដោយមានវត្តមានបេក្ខនារីខ្លាំងៗបានចូលរួមជាច្រើន មិនចាញ់រាល់ឆ្នាំមុនប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានឃើញវត្តមានរបស់ បេក្ខនារីពាក់ស្លាកលេខ ១ កញ្ញា សាមឿន អង្គារាសី ខណៈបេក្ខនារីរូបនេះទើបនឹងថ្លោះជើង ក្រោយធ្លា.ក់ពីលើជណ្តើរ ក្នុងពេលហាត់សម កាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើនបានផ្ទុះការកោតសរសើរយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់រូបនាងជាខ្លាំង ទោះបីជាត្រូវកាន់ឈើច្រត់ដើរបង្ហាញម៉ូតលើឆាកខុសប្លែកពីគេក្តី តែមើលទៅទឹកមុខរបស់បេក្ខនារី ពោរពេញដោយទំនុកចិត្ត និងមានស្នាមញញឹមស្រស់បំព្រង ដែលធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្របេក្ខនារីរូបនេះ នាំគ្នាស្រែកហោ លើកទឹកចិត្តរូបនាងជាខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment