លើកដំបូង រ៉េត សារីតា និង វិច័្ឆយ ចាប់ដៃគ្នាធ្វើជាពិធីការិនី និងពិធីករ និយយាភាសាអង់គ្លេស ឡើងរអិលស៊ីចង្វាក់គ្នាដល់ហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មហាជនបានឃើញខាងក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Smart Consumers Event ដែលក្នុងនោះ មានវត្តមានរបស់តារាខ្មែរល្បីៗ និង Influencer ជាច្រើនបានអញ្ជើញចូលរួម ដើម្បីស្វែងយល់បន្ថែមពី ផលិតផលថ្មីៗ ប្រម៉ូសិនថ្មី របស់ Smart ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងពិធីករ និងពិធីការិនី ដែលនេះជាលើកទីមួយហើយ ដែលបានឃើញ បវរកញ្ញាចក្រវាឡកម្ពុជា ២០២០ កញ្ញា រ៉េត សារីតា និងលោក អៀង វិច្ឆិ័យ បានចាប់ដៃគូជាមួយគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញកញ្ញា រ៉េត សារីតា និងលោក អៀង វិច័្ឆយ បានចាប់ដៃគ្នាជាលើកដំបូងរួមការងារជាមួយគ្នា ដោយមានហ្វេនៗពេញចិត្តស្តូក ក្នុងពេលត្រូវប្រើប្រាស់ភាសាអង់គ្លេស ដើម្បីអរគុណទៅដល់ អ្នកតំណាងរបស់ក្រុមហ៊ុន Smart ដែលជាជនបរទេស ដោយជំនាញភាសាបរទេស របស់អ្នកទាំងពីរ ពិតជារលូន លើកដាក់សម្លេងបានយ៉ាងល្អ ថែមទាំងនិយាយយ៉ាងពីរោះស្ដាប់ថែមទៀតផង ដល់ថ្នាក់ហ្វេនៗសរសើរថា សាកសមចាប់ដៃគូនឹងគ្នាមែន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment