ញ៉ាក់សាច់! មិត្តភក្តិ គង់ ចាន់ស្រីមុំ ធ្លោយមាត់ប្រាប់តម្លៃកាបូបមួយ តាំងក្នុងបន្ទប់ ដែលមានតម្លៃដល់ទៅ….(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ពូកែខាងវេហោស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជាបុគ្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាស្រីរូបនេះ ក៏ធ្លាប់បានបើកបង្ហាញទិដ្ឋភាពក្នុងបន្ទប់សំអាង មើលទៅមិនចាញ់ហាងលក់កាបូប និងសម្លៀកបំពាក់ប៉ុន្មានឡើយ តាំងសុទ្ធតែកាបូបតម្លៃថ្លៃៗ ប៉ុន្តែកន្លងមករូបនាង ក៏ធ្លាប់បង្ហើបថា កាបូបថ្លៃបំផុតរបស់ខ្លួន មានតម្លៃត្រឹម ៥ ពាន់ដុល្លារប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ គេបានឃើញតារាប្រុស រ៉េននី ដ៉ារ៉ា ដែលត្រូវគេស្គាល់ថា ជាមិត្តភក្តិរបស់នាង បានចូលទៅមើលក្នុងបន្ទប់នោះដោយផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានទម្លាយតម្លៃកាបូបមួយដាក់តាំងលើទូ មានតម្លៃដល់ទៅ ២ ម៉ឺនដុល្លារ ឯណោះ ដែលធ្វើឲ្យហ្វេនៗស្ដាប់ឮហើយ ភ្ញាក់អារម្មណ៍ព្រឺត ឃើញទិញដូចព្យុះ មិនមែនតម្លៃធូរៗប៉ុន្មានឡើយ មួយៗខ្លឹមមិនធម្មតាដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment