ក្តីសុខពេញទី! បញ្ចប់ឈ្មោះជាគូសង្សារ ប្រែមកជាគូជីវិតវិញ ក្នុងថ្ងៃមង្គលការ Pancake ត្រូវបានស្វាមីធ្វើរឿងមួយដាក់ មើលទៅមានសុភមង្គលដល់ហើយ

ថៃ៖ មហាជនបានដឹងហើយថា ក្រោយពីបានសាងស្នេហាជាមួយគូស្នេហ៍ អស់ជាង ១០ ឆ្នាំមកនេះ ដោយទីបំផុត តារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់ប្រទេសថៃ Pancake ក៏បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គ្រាន់តែបានឃើញអាយដលចូលរោងការហើយនោះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស មានការំភើបចិត្តជំនួស និងអបអរដល់តារាស្រីនេះជាខ្លាំង ក្នុងការថែរក្សាស្នេហ៍ពិតមួយនេះគង់វង្សរហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍យ៉ាងមានក្តីសុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បានសម្តែងនូវក្តីរំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញវីដេអូយ៉ាងមានសុភមង្គលក្នុងថ្ងៃមង្គលរបស់ Pancake ដោយត្រូវបានស្វាមីលត់ជង្គង់បំពាក់ចិញ្ជៀនឲ្យដោយក្តីស្រលាញ់ រួមជាមួយនឹងទឹកមុខពោរពេញដោយស្នាមញញឹម បង្ហាញឲ្យឃើញពីទំហំចិត្តក្តីស្នេហ៍មានឲ្យគ្នា គ្រាន់តែឃើញហើយក៏មានក្តីសុខជំនួសដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment