ចុម! នៅសុខៗ នាយពាក់មី Live ហ្វេសប៊ុកផ្ទាល់ខ្លួន និយាយថាអាចនឹងឈប់ពីស៊ីធីអិនហើយ ដោយមានអ្នក ខំមិន សួរ ឥឡូវបងកំប្លែងនៅស៊ីធីអិនទៀតអត់?

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែង នាយពាក់មី ដែលមានឈ្មោះពិតថា ចែម ចាន់រ៉ា ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ គេចាំបានថានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់ នាយពាក់មី បានបង្ហោះសារប្រកាសក្តែងៗ ថានឹងអាចលាឈប់ពីក្រុមហ៊ុន ដែលក្នុងនោះតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ បានទម្លាយពីមូលហេតុច្បាស់ៗថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រិតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធសង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ទូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយមានការចេញមុខ បង្ហោះសារទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក ។

ដោយឡែក រឿងរ៉ាវមួយនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នាយពាក់មី បានធ្វើការ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានអ្នចូលទស្សនាក្នុងការ Live ផ្ទាល់ នោះ ឆ្លៀតសួរថា «ឥឡូវបងកំប្លែងនៅស៊ីធីអិនទៀតអត់?» ។

ជាការឆ្លើយតបទៅនឹងអ្នក ខំមិន សំណួរបែបនេះ តារាកំប្លែងរូបនេះក៏បាននិយាយប្រាប់វិញថា៖ “បាទបងប្អូនទាំងអស់គ្នា ខ្ញុំមើលទៅប្រហែលជាឈប់ពីស៊ីធីអិនហើយបងប្អូនអើយ គេដកខ្ញុំពីកម្មវិធី «បាទមេ» កម្មវិធី «បាទមេ» ដែលខ្ញុំសម្តែងហ្នឹង គេយកថ្ងៃខ្ញុំអស់ហើយ ឥឡូវគេ ខនសេល គេលុបខ្ញុំចោល គេដកខ្ញុំពី «បាទមេ» ចឹងខ្ញុំមានតែធ្វើសំណង់ ទៅស្វាយរៀង ធ្វើវីដេអូ ធ្វើអីតាមយក្សថាកម្មទៅ ធ្វើម៉េចបើគេដកយើងចេញហើយបងប្អូន…” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment