ដំណឹងល្អ !! ក្រសួងសុខាភិបាល និងចា.ក់វ៉ាក់សាំង កូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ និងមាន៤ ទីតាំងគឺនៅ…

ភ្នំពេញ៖ យោងតាមការប្រកាសដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៨ ខែ កម្ភៈ ឆ្នាំ២០២១បានឲ្យមហាជនដឹងថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទើបតែមកដល់នេះក្រសួងនិងចាក់ជូនជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៤ទីតាំង។

សូមជម្រាបទៅកាន់មហាជនឲ្យបានដឹងផងដែរថា វ៉ាក់សាំងប្រឆាំងវីរ៉ុស កូវីដ-១៩ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនមកមិត្តដែកថែប កម្ពុជា មានឈ្មោះថា Sinopharm ហើយទីតាំងដែលក្រសួងសុខាភិបាលនិងផ្តល់ជូនប្រជាពលរដ្ឋនោះមាន៤ កន្លែង នៅក្នុងទីក្រុងភ្នំពេញ ។

ចំពោះទីតាំងទីមួយមាននៅទី១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ មានឋានៈស្មើ, ទី២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬ មានឋានៈស្មើ, ទី៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យកុមារជាតិ សម្រាប់ អ្នកសារព័ត៌មាន៕

Related posts

Leave a Comment