អីយ៉ា! សុខៗ ស្រាប់តែ ណុប បាយ៉ារិទ្ធ បង្ហោះរូបភាពចាស់ៗជាមួយ សុខ ស្រីនាង បង្ហាញពីក្តីនឹករឮក ថែមទាំងទម្លាយពីអត្តចរិក ស្រីនាង ទៀតថា…

ពិតណាស់ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀស្រី សុខ ស្រីនាង ដែលអ្នកទាំងពីរគឺជាតារាចម្រៀងរួមទ្រនំតែមួយ ដែលមហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទំនាក់ទំនងយ៉ាងល្អរបស់អ្នកទាំងពីរ ជាមួយទឹកដមសំនៀងបទស្រាយបានយ៉ាងពីរោះ ទោះស្ដាប់ច្រើនដងយ៉ាងណាក៏មិនចេះជិនណាយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានដឹងហើយថា ជាញឹកញាប់ អ្នកទាំងពីរបានចាប់ដៃគូបកស្រាយចម្រៀងរួមគ្នា ថែមទាំងចាប់ដៃគ្នាសម្តែងក្នុងរឿងភាគជាមួយគ្នាទៀតផងដែរ រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកទស្សនាឡើយ ដោយអ្នកទាំងពីរមើលពិតជាដៃគូសាកសម បូករួមទាំងសម្រស់របស់អ្នកទាំងពីរទៀតនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពចាស់ៗប៉ុន្មានសន្លឹកជាមួយនឹង សុខ ស្រីនាង ដែលបង្ហាញពីក្តីនឹករឮកចំពោះនាង ថែមទាំងបានទម្លាយពីអត្តចរិកទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរូបភាពស្និទ្ធស្នាលរបស់ ណុប បាយ៉រិទ្ធ និង សុខ ស្រីនាង ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “មើលរូបថតអូសមកក៏ឃើញ រូបថតចាស់ទេ ហើយក៏ខានជួបគ្នាឡើងយូរ នឹកប្អូនស្រី ស្រលាញ់ចរិតគាត់ រមទម្យ សុភាព ហ្មត់ចត់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗដែលជាអ្នកគាំទ្រ ក៏បានលើកជាយោបលបែបនេះថា៖ “Idol របស់ខ្ញុំទាំងពីរ, ស្រលាញ់បងទាំងពីរនាក់ខ្លាំងណាស់, សុខ ស្រីនាង ទៅណាក្មួយ ស្អាតសុភាពគួរឲស្រលាញ់, សមគ្នាណាស់បងទំាងពីរ, សមគ្នាណាស់, ស្អាតៗគួរអោយស្រឡាញ់ទាំង២” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment