ជូនពរឆាប់ជាសះស្បើយ! នៅតូចសោះ កូនប្រុស ឡោម លក្ខិណា មានជំងឺម្យ៉ាងកំពុងព្យាបាល

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងអ្នកនាង ឡោម លក្ខិណា នោះ ដោយនាប៉ុន្មានឆ្នាំមុនតារាសម្តែងស្រីរូបនេះបានបញ្ចេញទេពកោសល្យតាមរយៈការសម្តែងខ្សែភាពយន្ត បទចម្រៀងកាយវិការជាច្រើន ដែលអាចឆក់បានប្រជាប្រិយភាពជាខ្លាំងពីសំណាក់ទស្សនិកជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ឡោម លក្ខិណា ក៏ត្រូវបានគេចាត់ទុកជាសិល្បការិនីមួយរូប ដែលក្តោបបានប្រជាប្រិយភាពជាច្រើនគួរឲ្យកត់សម្គាល់ជាខ្លាំង ដោយនៅខាងក្រៅ រូបនាងហាក់តុបតែងខ្លួនស្រស់ស្អាត ឡូយឆាយតាមបិរបទជាតារាស្រីដែលមានឈ្មោះបោះសំឡេងមួយរូប នៅលើវិស័យសិល្បៈជាច្រើនឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឡោម លក្ខិណា ផ្ទាល់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់នាងមានជំងឺម្យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះសាររបស់ ឡោម លក្ខិណា នៅលើបណ្តាញសង្គមបាននិយាយរៀបរាប់ប្រាប់ថា៖ “ថ្ងៃនេះកូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់អោយជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក៏មានគណនីហ្វេស៊បុកចូលទៅ ខំមិន លើកជាសំណួរថា៖ “ក្មួយកើតអីគេបង ជូនពរឲក្មួយឆាប់ជា សំណាងល្អណាក្មួយប្រុស” ។ ជាការឆ្លើយតបទៅនឹង ខំមិន ខាងលើនេះ លក្ខិណា ក៏បាន ខំមិន ប្រាប់វិញថា៖ “គាត់មានទឹកដក់ក្នុងតំរងនោមអូន អរគុណច្រើន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment