ទម្លាយវីដេអូ ឱក សុគន្ធកញ្ញា ឡើងច្រៀងលើឆាកតន្រ្តីមួយ កាលនៅអាយុ ១៧ ឆ្នាំ លើកបទ «បានលេខខ្ញុំពីណា» ស្ដាប់ហើយហ្វេនៗចូល ខំមិន ថា…(មានវីដេអូ)

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងពីរោះ ទេពកោសល្យសិល្បៈ ដ៏សម្បូរបែប និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាចម្រៀងស្រីរូបនេះ បានកើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ១៩៨៦ នៅទីក្រុងភ្នំពេញ ។ សុគន្ធកញ្ញា បានរៀនមុខវិជ្ជា របាំបុរាណ ហើយសព្វថ្ងៃមានស្វាមី អ៊ឹង សុខលី និងមានកូនប្រុសម្នាក់ឈ្មោះ ឆលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធកញ្ញា មាននិស្ស័យចូលចិត្តបទចម្រៀងតាំងពីតូចអាយុ ១០ឆ្នាំ កុមារី ឱក សុគន្ធកញ្ញា បានមានឱកាសឈានជើងចូលវិស័យសិល្បៈ តាមរយៈការចូលរួមប្រឡងចម្រៀង នៅស្ថានីយ៍ប៉ុស្តិ៍ជាតិ ទទក និងកម្មវិធីពន្លកតារា នៅស្ថានីយ៍ប៉ុស្តិ៍ លេខ៥ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឆ្នាំ ២០០៨ ឱក សុគន្ធកញ្ញា បានបង្ហើសំឡេងនៅក្នុងផលិតកម្ម Rock នៅក្នុងផលិតកម្ម Rock សុគន្ធកញ្ញា បានអង្រួនបេះដូងមិត្តអ្នកស្ដាប់មិនចេះតិចនាក់ដូចជាបទ «បេះដូងរងគ្រោះ» ដែលបានចាក់ចូលក្នុងខ្សែភាពយន្តរឿងភាគនៅស្ថានីយ៍ទូរទស្សន៍ CTN ជាដើម ហើយក៏ជាបទដែលទាក់ទាញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំដដែលផងនេះ នៅឯផលិតកម្មសាន់ដេ រយៈពេលខ្លី សុគន្ធកញ្ញា បានបន្សល់នូវស្នាដៃចម្រៀងជាច្រើនបទ ក្នុងនោះបទដែលទទួលបានការទាក់ទាញនោះ គឺបទ «ទុកស្នាមថើបមួយក៏បងមិនព្រម» ។

ទោះយ៉ាងណាក្តី កាលពីពេលថ្មីៗនេះ មានគណនី TikTok មួយបានបង្ហោះវីដេអូ កាលពី សុគន្ធកញ្ញា អាយុ ១៧ ឆ្នាំ បានឡើងលើឆាកតន្រ្តីមួយ ហើយមើលទៅឃើញថា ការនិយាយស្តីរបស់ កញ្ញា និយាយមួយៗដូចរៀងអៀនៗ មិនលះដូចបច្ចុប្បន្នសោះ ។

នៅលើឆាកប្រគុំតន្រ្តី សុគន្ធកញ្ញា បានលើកយកបទចម្រៀងចំណងជើងថា «បានលេខខ្ញុំពីណា» បើសំឡេងវិញ ក៏ច្រៀងមិនសូវលះដូចបច្ចុប្បន្ន ខណៈពេលច្រៀងមួយៗ ។ តែយ៉ាងណា ក៏អ្នកគាំទ្ររបស់នាងក៏បានលើកឡើងថា៖ “សម័យនោះពិរោះហើយប៉ុណ្ណឹង, កាលនឹងហ្វេនបងកញ្ញផ្កាប់មុខដល់លូវ, សម្លេងគេនៅក្មេង, កាលជំនាន់នោះច្រៀងដូចនិយាយចឹងក៍ពិរោះដែរ, ជំនាន់នឹងបទនឹងល្បីណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment