ចុមយក្ស! ចាន់ ស្រីខួច ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ ស្រស់ស្អាតខ្លាំង រួចភ្ជាប់សារគួឲ្យចាប់អារម្មណ៍ទៀតថា”មុខចឹងច្រមុះខ្ទង់ចឹងរៀងពិបាករកតិចហើយ, មានអីហ្វេនៗចូលទៅ ខំមិនថា…

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើននៅចាំបានមិនទាន់ភ្លេចនោះទេ កុមារី ចាន់ ស្រីខួច នោះ ដែលជាអតីតបេក្ខភាពម្នាក់ដែលបានចូលរួមប្រឡងក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ទោះបីជា ចាន់ ស្រីខួច មិនទទួលបានជោគជ័យជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះក៏ដោយ ប៉ុន្តែរូបនាងទទួលបានការស្រលាញ់ និងគាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រើនមិនស្ទើឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានបញ្ចប់ការប្រឡងចម្រៀងនោះហើយ គេក៏បានសង្កេតឃើញថា នាប៉ុន្មានឆ្នាំមកនេះ ចាន់ ស្រីខួច ក៏មានទីផ្សារខាងសិល្បៈខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ដោយលេចមុខលើឆាកប្រគុំតន្រ្តី និងការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់ជាហូរហែផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗមកនេះ បណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង និងលាន់មាត់សរសើរជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង ដែលតារាស្រីវ័យក្មេងរូបនេះ កាន់តែធំពេញរូបពេញរាងស្រស់ស្អាតខ្លាំងប្លែក មើលសឹងតែមិនស្គាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញ ចាន់ ស្រីខួច បានទម្លាយរូបភាពប៉ុន្មានសន្លឹកទៀតហើយ ដែលមើលទៅស្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងទាក់ទាញមែនទែន រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ជាខ្លាំងទៀតថា៖

“មុខចឹងច្រមុះខ្ទង់ចឹងរៀងពិបាករកតិចហើយ ព្រោះទាល់សុំពីម៉ាក់ខ្ញុំបានមាន” ។ ដោយមើលឃើញពីសម្រស់របស់ ចាន់ ស្រីខូច ស្រស់ស្អាតខ្លាំងពេក ហ្វេនៗឃើញហើយទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន លើកឡើងថា៖ “និយាយមែនស្រឡាញ់ហ្មង,

យើងស្អាតគេច្រណែនចឹងហើយ, ស្អាតខ្លាំងៗ, ធ្វើម៉េចបានច្រមុះប្លែកចឹងទៅ, ស្អាតណាស់អូន មុខដូចបរទេស, គ្មានទាស់ត្រង់ណា, ចង់សុំម៉ាក់បង ដែរតែអត់បាន, ស្អាតមឹងៗចែកគ្នាខ្លះមក, really??? ស្អាតពេកគេទើសទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment