អ្នកម៉ាក់វ័យក្មេង! នីឡា ដាក់ប៉ុន្មានសន្លឹកនេះ បង្អួតសម្រស់ខណៈកំពុងពពោះបាន 26weeks មើលទៅនៅតែស្អាតដូចដើមចឹង ហ្វេនៗឃើញចូលទៅ ខំមិន ថា..

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយកំលោះឈ្មោះថា ស៊ុត សក្ការៈ បើគិតមកដល់ពេលពេលនេះគឺបាន ៣ ខែហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធីមង្គលការរបស់ នីឡា បានធ្វើឡើងនៅឯសណ្ឋាគារ សុខខា ភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តយស ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករផងដែរ ជាពិសេសមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កូនកំលោះ ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើបណ្តាញសង្គម អ៊ីនស្ត្រាក្រាម របស់ នីឡា បានប្រកាសដំណឹងមួយគួរឲ្យអបអរសាទរ គឺនាងកំពុងមានផ្ទៃពោះកូនដំបូង ១៧ សប្តាហ៍ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនេះ នីឡា និងស្វាមីក៏បានជ្រើសរើសបន្ទប់ត្រៀមសម្រាលរួចរាល់ហើយដែល ដែលបានថតបង្ហោះនៅលើបណ្តាញសង្គម មើលទៅពិតជាធំទូលាយ ប្រៀបបាននឹងបន្ទប់សណ្ឋាគារដែលមានគ្រឿងបរិក្ខាសម្ភារៈសព្វគ្រប់បែបយ៉ាង មើលទៅពិតជាមានផាសុខភាពខ្លាំងណាស់ រីឯតម្លៃវិញក៏មិនធម្មតានោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញ នីឡា បង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹកនេះ ខណៈកំពុងពរពោះហើយ ប៉ុន្តែមើលទៅ នីឡា នៅតែស្រស់ស្អាតដូចកាលពីមិនទាន់មានទម្ងន់ចឹង ។

ជាមួយរូបភាពប៉ុន្មានសន្លឹកនេះផងដែរ នីឡា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ “26weekspregnant” ។ ចាប់អារម្មណ៍ជាមួយរូបភាពប៉ុន្មានសន្លឹកនេះខ្លាំងពេក ហ្វេនៗចូលទៅ ខំមិន បង្ហាញអារម្មណ៍ពិតៗថា៖ “ជិតក្លាយជា Mommy គេហើយ, ស្អាតដូចដើមអូន, So cute Mumy, ជិតក្លាយជា Mommy គេហើយ, ស្អាតជានិច្ចមេ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment