កុំឲ្យស្ងាត់ពេក ហេង ប៊ុនលាភ ដាក់ប៉ុន្មានប៉ុស្តិ៍នេះជាឈុតអាវធំប៉ុន្មានពណ៌នេះ ជះរាងសង្ហាដល់ហើយ មិនចាញ់កាលពីនៅកម្លោះទេ, ហ្វេនៗឃើញហើយចូលទៅ ខំមិន ថា…

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជានៅចាំបាន តារាចម្រៀងដែលមានទឹកដមសំនៀង ផ្អែមស្រទន់ គឺ លោក ហេង ប៊ុនលាភ នោះ ដែលពេលនោះរូបលោកក្តោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរាល់បទចម្រៀងជាច្រើនបទរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់យ៉ាងខ្លាំងដដែល រហូតមកដល់ពេលនេះ ដែលមានដូចជាបទ «ជីដូនកាកី» «ទឹកភ្នែកស្វាមីស្រីឡង់សេ» និង «សឹងហួសព្រោះស្នេហ៍» ហើយក៏នៅមានបទចម្រៀងពីរោះជាច្រើនបទៀត ដែលមិនអាចលើកយកមករៀបរាប់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ហេង ប៊ុនលាភ ហាក់ស្ងប់ស្ងាត់កាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយមួយរយៈធំ គេមិនសូវបានឃើញរូបលោកបង្ហាញវត្តមានចូលរួមសម្តែងខ្សែភាពយន្តនានា ឬក៏លេចមុខក្នុងកម្មវិធីតូចធំតាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់កាលពីមុនឡើយ បែរជារឃើញរូបលោកភាគច្រើនថតរូបនៅតែវាលស្រែវាលចម្ការទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ហេង ប៊ុនលាភ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ដោយបង្ហាញជាមួយឈុតអាវធំប៉ុន្មានពណ៌នេះ នៅតែសង្ហារមិនចាញ់ពីនៅកំលោះប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ បណ្តាអ្នកគាំទ្រជាច្រើនបានចូលទៅ ខំមិន ថា៖ “នៅតែសង្ហារបង, សង្ហាណាស់idol ខ្លក់ ខ្លក់, បងខ្ញុំលេចមុខមកវិញហើយ, សង្ហាណាស់ព្រះរាមបង, ធ្លាប់តែឃើញសាមញ្ញមួយរយះធំបងប៊ុនលាភ លូវមកឃើញចឹង សង្ហាដ៍ដែលតើបបង, បងប្រុសនៅតែសង្ហរដដែរ, នៅតែសង្ហាidol” ។

គួរឲ្យដឹងដែរថា ខណៈពេល ដែលទីផ្សារ ចម្រៀង និងសម្តែងកាន់តែមានសន្ទុះ ស្រាប់តែលោក ហេង ប៊ុនលាភ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រី ស្រស់សោភាម្នាក់ នៅខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ ២០០៧ ហើយលោកក៏បានផ្អាកការងារសិល្បៈចាប់ពីពេលនោះមក ។

រហូតមកដល់កំឡុងឆ្នាំ ២០១៦-២០១៧ លោក ហេង ប៊ុនលាភ ក៏បានចូលរួមសម្តែង ក្នុងរឿងខ្នាតធំ «ហ្លួងព្រះស្តេចកន» ដែលជាស្នាដៃដឹកនាំសម្តែងរបស់លោក ម៉ៅ អាយុទ្ធ អតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយកាលនោះគេចាំបានថាលោក ហេង ប៊ុនលាភ ដើរតួជាអង្គ ព្រះច័ន្ទរា ។

យ៉ាងណាមិញ ក្រោយពីសម្តែង បានមួយរឿងនេះហើយ វត្តមានរបស់ លោក ហេង ប៊ុនលាភ ក៏បានឃ្លាតឆ្ងាយម្តងទៀតពីកញ្ជក់ទូរទស្សន៍ ក៏ដូចជាឆាកកម្មវិធីផ្សេងៗដែរ ប៉ុន្តែមានអ្នកគាំទ្រជាច្រើននៅតែចង់ដឹង ចង់ឃើញ ជាពិសេសចង់ស្ដាប់សំនៀងរបស់លោកជាថ្មីម្តងទៀ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment