សាកសម ជាបវរកញ្ញាចក្រវាឡមែន! ហង្ស ម៉ានីតា ល្អទាំងសម្រស់ ចរិយា ការនិយាយស្តី ទាំងចំណេះដឹងក៏រៀនសូត្របានខ្ពង់ខ្ពស់

អ្នកនិយមការគាំទ្រវិស័យបវរកញ្ញា ពិតជាបានដឹងហើយថា កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានឈានដល់វគ្គផ្តាច់ព្រ័តហើយ ដោយម្ចាស់មកុដបានទៅលើកញ្ញា ហង្ស ម៉ានីតា កូនកាត់បារាំង-ខ្មែរ វ័យត្រឹមតែ ២៣ ឆ្នាំ ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង អស់ជាច្រើនសប្តាហ៍មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ រូបនាងក៏ត្រូវបានហ្វេនៗ ដែលនិយមទស្សនកម្មវិធីបវរកញ្ញា រំពឹងទុកមុនថា រូបនាងនឹងក្លាយជាម្ចាស់មកុដ ជាក់ជាមិនខាន ព្រោះមិនត្រឹមតែមានរូបរាងសម្បត្តិល្អទាំងព្រមនោះទេ សូម្បីតែចំណេះដឹងក៏ទទួលបានការអប់រំខ្ពង់ខ្ពស់ រៀងសូត្រសុទ្ធតែនៅសាលាល្បីៗក្នុងប្រទេស ជាពិសេសនោះ រូបនាងក៏ជាតារាម៉ូដែល និងធ្លាប់ចូលប្រកួតក្នុងកម្មវិធីបវរកញ្ញាថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ហង្ស ម៉ានីតា បានចាប់ផ្តើមការសិក្សារបស់នាងនៅឯសាលា Lyçée Français René Descartes ហើយក៏បានបញ្ចប់ការសិក្សានៅសាលាល្បីឈ្មោះ CamEd Business School ដែលអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គ្រាន់តែប្រកាសលទ្ធផលហើយភ្លាម មហាជនជាច្រើនមានការពេញចិត្តជាខ្លាំងទៅលើរូបនាង ដែលបានក្លាយជាស្រ្តីតំណាងប្រទេស ព្រោះផ្អែកលើរូបរាង ចំណេះដឹង អត្តចរិក និងអាកប្បកិរិយា រូបនាងគឺសាកសមបំផុត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment