ទឹកចិត្តមិត្តភក្តិ! ទោះបីជាមិនបានចូលដល់ Top 5 តែ ហង្ស សុរិយាន់បង្ហាញអារម្មណ៍រំភើបជំនួសពេលឃើញ ហង្ស ម៉ានីតា ទទួលបានមកុដ…(មានវីដេអូ)

សូមរំលឹកឡើងវិញដែរថា កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានឈានដល់វគ្គផ្តាច់ព្រ័តហើយ ដោយម្ចាស់មកុដបានទៅលើកញ្ញា ហង្ស ម៉ានីតា កូនកាត់បារាំង-ខ្មែរ វ័យត្រឹមតែ ២៣ ឆ្នាំ ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង អស់ជាច្រើនសប្តាហ៍មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើក្រឡេកទៅមើលតារាម៉ូដែល កញ្ញា ហង្ស សុរិយាន់ ដែលពាក់ស្លាកលេខ៣ ដែលតារាស្រីរូបនេះមានប្រជាប្រិយភាពជាមួយនឹង រូបរាងស្រស់ស្អាតខ្លាំង រាងស្លឹមរូបសម្ផស្សដ៏ទាក់ទាញរបស់នាង ។ បច្ចុប្បន្ននេះ រូបនាង ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ដែលទទួលបានតំណែង Top10 ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនជាច្រើនក៏បានដាក់ការំពឹងខ្ពស់ថា ហង្ស សុរិយាន់នឹងអាចឈានជើងចូលដល់ Top5 ឯណោះ ដោយហេតុថាបេក្ខភាពផ្សេងៗក៏មានសមត្ថភាព និងពិន្ទុចាញ់គ្នាតែបន្តិចប៉ុណ្ណោះ ទើបធ្វើឲ្យតារាស្រីរូបនេះមិនអាចឈានជើងដល់ Top5 បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា ហង្ស សុរិយាន់បានត្រឹមតែ Top 10 ពិតមែន ប៉ុន្តែនាងបែរផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅពេលប្រកាសលទ្ធផលអ្នកឈ្នះមកុដ ក្នុងនោះផងដែរ សូរិយ៉ាន បានបង្ហាញសកម្មភាពដោយសុទ្ធសឹងចេញពីចិត្តរំភើបពេលខើញ ម៉ានីតា ទទួលបានមកុដដោយក្តីរំភើបញញឹមអបអរទះដៃសាទរ ដោយគ្មានការអាក់អន់ចិត្តអ្វីឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញសកម្មភាពរបស់ ហង្ស សុរិយាន់ ហើយនោះ ក៏មានបណ្តាអ្នកគាំទ្រលាន់មមាត់សរសើរពីទឹកចិត្តរបស់នាងជាខ្លាំងដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “នេះហើយទឹកចិត្ត មីស ដែលស្រលាញ់ដោយស្មោះលើវិស័យនេះ,

គាត់រីករាយនិងភាពជោគជ័យរបស់មិត្តរួមការងាររបស់គាត់ គាត់ជាមនុស្សល្អដែលមិនច្រណែនមិត្តរួមការងារ, មានអារម្មណ៍ថាអាណិតគាត់, ឃើញហើយចង់ស្រក់ទឹកភ្នែក my queen ហេតុអ្វីអ្នកល្អយ៉ាងនេះ, នេះបានគេហៅថាមនុស្សដែលមានចិត្តជ្រះថ្លាចិត្តល្អ, ព្រោះគាត់ជាមនុស្សទទួលស្គាល់ការពិត, គាត់មានបេះដូងស្រស់ស្អាតmy queen” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment