សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែង កុល ដាវី បានសម្រាលកូនស្រីដំបូងរបស់ខ្លួនហើយ ដែលមានមុខមាត់ឃ្យូដគួរឲ្យស្រលាញ់ខ្លាំងណាស់ ថែមទាំងមានឈ្មោះយ៉ាងពីរោះថា រក្សា វីនីតា ។
អ្វីដែលមហាជនបានចាប់អារម្មណ៍ជាខ្លាំង និងមានការកោតសរសើរជាខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះជាញឹកញាប់គេតែងតែឃើញលោក សុខ រក្សា បង្ហាញនូវការបំពេញតួនាទីជាស្វាមី និងប៉ាដ៏សែនល្អមើលថែ ថ្នាក់ថ្នម គ្រប់បបែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះរហូតដល់ថ្ងៃសម្រាល ។
ចំណែកឯ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញអ្នកនាង កុល ដាវី និងស្វាមី បាននាំកូនស្រី បណ្តូលចិត្តដើរផ្សារ មើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ។ មួយវិញទៀត អូន រក្សា វីនីតា ហាក់ប្រែប្រួលមុខមាត់ខ្លាំង ថែមទាំងគួរឲ្យក្នាញ់ទៀតផងដែរ ខណៈខានឃើញតែមួយពេលសោះ ។
ជាមួយគ្នានេះផងដែរ កុល ដាវី ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “វិនីតា និង ប៉ាប៉ា ថ្ងៃនេះ នាំម៉ាក់ម៉ាក់ ដើរshopping ម្តង តាំងពីពរពោះ អត់ដែលស្គាល់រសជាតិស្បែកជើងកែងទេ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។