ស្អាតទាំងព្រម! អីយ៉ា គង់ ចាន់ស្រីមុំ និង អូនម៉ូម៉ូ ដាក់ប៉ុន្មានសន្លឹកនេះជាមួយគ្នា មើលទៅសម្រស់ម្តាយកូនស្អាតម្យ៉ាងម្នាក់, ចាប់អារម្មណ៍ត្រង់ អូនម៉ូម៉ូ ញញឹមឡើងសុភាពពេក ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ថា..

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ពូកែខាងវេហោស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជាបុគ្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលបច្ចុប្បន្ននេះ ជីវិតរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសាររបស់នាងមានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ទាំងអាជីពសិល្បៈ និងរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយអំពីសម្រស់ ក៏ដូចជានៃការស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែតែស្អាតជាប្រចាំ មិនថាតែកាផាត់មុខ ឬក៏ការតុបតែងខ្លួននោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ គង់ ចាន់ស្រីមុំ ទម្លាយរូបភាពប៉ុន្មានសន្លឹក ជាមួយកូនស្រីអាវពណ៌ស្វាយបែក ត្របែកព្រៃ ដែលឆ្នៃមានរោមនៅលើអាវបបន្តិចបន្តួច រួមទាំងសំពត់បត់មានការច្នៃប្រឌិតជាមួយស្ទាយ៍ គួបផ្សំជាមួយការផាត់មុខដ៏គួរឲ្យទាក់ទាញទៀតនោះ មើលទៅសម្រស់ម្តាយកូនគេស្អាតម្យ៉ាងម្នាក់ ។

ចាប់អារម្មណ៍ត្រង់ អូនម៉ូម៉ូ ញញឹមសុភាពជាងរាល់ដង ស្រាប់តែហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “សា្អតណាស់ចែមុំ, គួរឲ្យស្រលាញ់ណាស់ ម៉ូម៉ូ, បើដាក់ខ្សែ ក អោយម៉ូៗទៀតស្អាតម៉ង, គួរឲ្យស្រលាញ់ណាស់, Momoដូចក្រមុំចឹង, គួរឲ្យស្រលាញ់ទាំងពីរតែម្ដង, អូនម៉ូម៉ូខ្ចូតណាស់, ក្រមុំហើយ momo, ប៉ុន្តែមុខនៅក្រមិចក្រមើមដដែល, ទាំងម៉ាក់ម៉ូម៉ូ នឹងអូនម៉ូម៉ូស្រស់ស្អាតខ្លាំងណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment