បើកបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែក ថ្ងៃមង្គលការកូនប្រុសច្បង គង់ សុជាតិ រួចភ្ជាប់សារថ្លែងអំណរគុណដល់ភ្ញៀវកិត្តយស, ឃើញទិដ្ឋភាពថ្ងៃមង្គលការស្អាតៗពេក ហ្វេនៗចូល ខំមិន ថា..

ការទន្ទឹមរង់ចាំជាច្រើនខែក៏បានមកដល់ សម្រាប់ក្រុមគ្រួសារពិធីការិនី និងពិធីករដ៏ឆ្នើម ដោយនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺកូនប្រុសរបស់តារាស្រីរូបនេះ បានកាន់ដៃគូដណ្តឹងចូលរោងការយ៉ាងរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារទាំងសងខាង ក៏ដូចជាភ្ញៀវកិត្តយសមានមុខមាត់ក្នុងសង្គមផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ អ្នកដឹកដៃកូនកម្លោះ គឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមង្គលកូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ មហាជនបានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងយ៉ាងប្រណីត និងអធិកអធមខ្លាំង ដែលនៅក្នុងអាគារដឹព្រីមៀរសែនសុខ អមនឹងរៀបចំតុបតែងលម្អ ព័ស្តុការបណ្តាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះចូលមកដល់ក្នុងថ្ងៃមង្គលការពេលល្ងាចវិញ គឺកាន់តែពិសេសទៀត គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលួម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាល្បីៗដែលបានអញ្ជើញចូលរួមនោះមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, អេដា, សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង យុគ ចិន្តា, កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន, លោក អៀង វិច្ឆ័យ, លោក ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នៅ ស៊ីនឿន និងភរិយា, រ៉ូលីន, លោក ប៉ែន ចំរុង, លោក ខេម, លោក អ៊ឹម ជីវ៉ា, ម៉ាដូណា, លោក សុខ រ៉ាស៊ី, ខាន់ ជេមស៍, រ៉េត ស៊ូហ្សាណា, លោក ញ៉ែម សុគន្ធ, នាយក្រិម ជាមួយភរិយា” ។

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពថ្ងៃមង្គលការរបស់កូនប្រុសជាច្រើនសន្លឹក ដែលមើលទៅស្អាតៗត្រជាក់ភ្នែក រួចភ្ជាប់សារថ្លែងអំណរអរគុណដល់ភ្ញៀវកិត្តយកសដែលបានអញ្ជើញចូលរួមថា៖

“ជាថ្មីម្តងទៀតយើងខ្ញុំនិងក្រុមគ្រួសារពិតជាមានមហាកិត្តយសបំផុតដែលបានផ្តល់ការផ្តល់វត្តមានចូលរួម មង្គលជយ័របស់កូនប្រុសស្រីរបស់យើងទាំងពីរសូមគោរដល់គ្រប់ថ្នាក់ដឹកនាំ និង ឯកឧត្តម លោកជំទាវ លោកឧញ្ញា អស់លោក លោកស្រីទាំងអស់ យើងខ្ញុំ និង គ្រួសារពិតជាសូមគោរពថ្លែងអំណរគុណ សម្រាប់ការចំណាយពេលវេលាចូលរួម និង សូមជូនពរជយ័សរិសរីសួស្តីកើតមានដល់អស់លោកអ្នកគ្រប់ៗគ្នា” ។

ជាមួយរូបភាពស្រស់ស្អាតត្រជាក់ភ្នែកជាច្រើនសន្លឹកនេះ បានឆក់យកការសរសើរពីសំណាក់មហាជនជាខ្លាំង ដែលបានបង្ហាញពីទិដ្ឋភាពក្នុងថ្ងៃមង្គលការរបស់កូនប្រុសច្បង គង់ សុជាតិ ដល់ថ្នាក់អ្នកខ្លះឃើញហើយទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន ថា៖

“ពិតជាស្រស់ស្អាតណាស់អ្នកបង, ស្អាតណាស់បងស្រី ទាំងសងខាង, ស្អាតណាស់ក្មួយជូនពរសូមមានសំណាងល្អមានសុភមង្គលជានិរន្តន៍, ស្រស់ស្អាតណាស់គ្រប់ទំរង់ទាំងអស់គ្នា, ស្អាតៗណាស់បងស្រី ស្អាតគ្រប់ប៉ុស្តិ៍តែម្តង, គ្រប់សំលៀកបំពាក់របស់បងសុជាតិទាំងអស់ស្រស់ស្អាតខ្លាំងណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាទិដ្ឋភាពរូបភាពត្រជាក់ភ្នែក ។

Related posts

Leave a Comment