សុខ ស្រីនាង គ៏ជាតារាចម្រៀងស្រីមួយរូបដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ ហើយនាងក៏ត្រូវបានមហាជនសរសើរថា ជាតារាចម្រៀងស្រីដែលមានអត្តចរិកស្លូតបូត និងសុភាពរាបសារ ទោះបីជា សុខ ស្រីនាង ឆ្លងកាត់ការផ្លាស់ប្តូរផលិតកម្មចម្រៀងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះ នៅតែរក្សាបានប្រជាប្រិយភាពមិនផ្លាស់ប្តូរ ឬធ្លាក់ចុះឡើយ ។
ចំណែកឯ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គឺជាថ្ងៃមង្គលការកូនប្រុសច្បងរបស់ គង់ សុជាតិ គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលរូម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។
តារាល្បីៗដែលបានអញ្ជើញចូលរួមនោះមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, អេដា, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង យុគ ចិន្តា, កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន, លោក អៀង វិច្ឆ័យ, លោក ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា
លោក នៅ ស៊ីនឿន និងភរិយា, រ៉ូលីន, លោក ប៉ែន ចំរុង, លោក ខេម, លោក អ៊ឹម ជីវ៉ា, ម៉ាដូណា, លោក សុខ រ៉ាស៊ី, ខាន់ ជេមស៍, រ៉េត ស៊ូហ្សាណា, លោក ញ៉ែម សុគន្ធ, នាយក្រិម ជាមួយភរិយា” ។
មួយវិញទៀត បើក្រឡេកទៅមើលក្នុងទិដ្ឋភាពថ្ងៃមង្គលការនោះ ងាកទៅមើល សុខ ស្រីនាង ឯណោះវិញ ក៏មិនណយប៉ុន្មានឡើយ ដោយតារាចម្រៀងស្រីរូបនេះ បានតុបតែងខ្លួនជាមួយរ៉ូបពណ៌ក្រហមស្រស់ ចងសក់ទៅក្រោយ ផាត់មុខបែបស្រទន់ អមជាមួយរោងការមានការរៀបចំតុបតែលម្អ ព័ស្តុការបណ្តាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗទៀតនោះ ធ្វើឲ្យសម្រស់ ស្រីនាង កាន់តែលេចធ្លោមួយកំរិតទៀត ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។