អាណិតពួកគាត់ណាស់! រថយន្តដឹកកម្មកររោងចក្រ មួយគ្រឿង ក្រឡាប់ផ្ងារជើង ធ្លាក់ចូលស្រែកទាំងព្រឹក បណ្តាលឲ្យរងរបួស ធ្ងន់ ស្រាលជាច្រើននាក់ នៅខេត្ត…

(ព័ត៏មានបឋម) រថយន្តដឹកកម្មករ កម្មការនីមួយគ្រឿង បានក្រឡាប់ផ្ងារជើង ធ្លាក់ចូលស្រែកទាំងព្រឹក បណ្តាលឲ្យមានអ្នករងរបួស ធ្ងន់ស្រាលជាច្រើន។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង០៦ ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ ត្រពាំង ក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ឃើញហើយពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំងណាស់ មានអ្នកខ្លះ កំពុងតែអង្គុយរឹត ជួយធ្វើសរសៃឲ្យគ្នា ដើម្បីបន្ធូរការឈឺចាប់ ។ នៅក្នុងករណីក្រឡាប់រថយន្ត ដឹកកម្មករនេះ លោកអធិការនគរបាលស្រុកបាទីនៅមិនទាន់អាចបញ្ជាក់មកពីករណីអ្វីឲ្យប្រកដនោះទេ៕

Related posts

Leave a Comment