ទេពពី សប្បាយចិត្តឡើងស្រក់ទឹកភ្នែក ក្នុងថ្ងៃខួបកំណើតខ្លួន ខណៈអ្នកម៉ាក់យកកាដូយ៉ាងពិសេសមក surprise បើកមើលទៅស្រាប់តែឃើញ…សូម្បីតែហ្វេនៗឃើញហើយ នាំគ្នាចូល ខំមិន ថា…(មានវីដេអូ)

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទេពកោសល្យ និងវោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្តល់នូវភាពរីករាយជូនដល់អ្នកទស្សនាមិនចេះជិនណាយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត ពិធីការិនីដ៏ឆ្នើមរូបនេះ ថែមទាំងមានការបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ប្លែកភ្នែកជាហូរហែ សម្រាប់ប្រិយមិត្តអ្នកទស្សនាកម្សាន្តតាមកម្មវិធីផ្សេងៗ និងបានផ្តល់ការពេញចិត្តចំពោះនាង ថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសព្វថ្ងៃនេះ អ្នកនាង ចាន់ កែវនិមល កំពុងសាងសុភមង្គលជាមួយក្រុមគ្រួសាររបស់ខ្លួន ដោយជាញឹកញាប់តែងតែនាំស្វាមី និងកូនស្រីបណ្តូលចិត្តទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ថែមទាំងបង្ហោះរូបពីសុភមង្គលមួយនេះដល់មហាជនឲ្យបានឃើញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញអ្នកនាង ចាន់ កែវនិមល បានបង្ហោះវីដេអូអមជាមួយសារប៉ុន្មានឃ្លា ដែលបង្ហាញសកម្មភាពរៀបចំកម្មវិធីខួបកំណើតរបស់កូនស្រីខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃខួបកំណើតកូនស្រីរបស់ខ្លួន ចាន់ កែវនិមល បានធ្វើការយកកាដូដ៏ពិសេសមួយមក surprise ស្រាប់តែបើកមើល ឃើញរូបថតមួយសន្លឹក ដែលរូបមួយសន្លឹកនោះ អាចបញ្ជាក់ថា អូនទេពី មានប្អូនហើយ ធ្វើឲ្យកូនស្រីរំភើបចិត្តឡើងស្រក់ទឹកភ្នែក ។

ជាមួយគ្នានេះផងដែរ ចាន់ កែវនិមល ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើអោយប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង” ។

ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្របានឃើញហើយ ក៏រំភើបចិត្តជំនួសដែរ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន អបអរថា៖ “អបអរសាទរបងស្រីបងប្រុស, Congratulations បងអូនពីមានប្អូនហើយ ហាហាហា, Surprise ដោយទាំងហ្វេនដែរ congratulations bong, Congratulations ទេពីសប្បាយចិត្តឡើងយំ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment