Wow! Daddy and Mommy អូនឆលី ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ ក្នុងថ្ងៃមង្គលការកូនប្រុសច្បង គង់ សុជាតិ មើលហើយមានក្តីសុខជំនួស, ហ្វេនៗឃើញហើយចូលទៅ ខំមិន ថា…

ពិតណាស់ បើនិយាយដល់ឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា នោះ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងយ៉ាងពីរោះ ទេពកោសល្យសិល្បៈ ដ៏សម្បូរបែប និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងស្រទាបមិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសាងឈ្មោះល្បីល្បាញលើវិថីសិល្បៈហើយ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ីង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ីង បញ្ញាបុត្រ ហៅថា ឆលី ជាចំណងដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ឱក សុគន្ធកញ្ញា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន ដែលពេលខ្លះឆ្លៀតពេលទំនេរពីការងារ នាំគ្រួសារទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ថែមទាំងដល់ក្រៅប្រទេសទៀតផង ដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ ឆ្លៀតបង្ហោះរូបភាពបែបផ្អែមល្ហែមឲ្យមហាជនបានទស្សនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញគូស្វាមីភរិយា ឱក សុគន្ធកញ្ញា បានកាន់ដៃគ្នាចូលរួមថ្ងៃមង្គលការកូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ ដោយក្នុងនោះ គេក៏បានឃើញវត្តមានរបស់កំពូលតារាចម្រៀងប្រុសស្រីល្បីៗ និងតារាសម្តែងដែលមានប្រជាប្រិយភាព នាំគ្នាតុបតែងខ្លួនបង្អួតសម្រស់ដាក់គ្នា បង្ហោះឲ្យមហាជនបានឃើញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ លោក អ៊ីង សុខលី ដែលជាស្វាមី ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងថ្ងៃមង្គលការកូនប្រុស គង់ សុជាតិ ដែលបានបង្ហាញពីសកម្មភាពយកចិត្តទុកដាក់ ការមើលថែភរិយារបស់ខ្លួនយ៉ាងល្អ ដល់ថ្នាក់មហាជនបានឃើញហើយ នាំគ្នាផ្ទុះការសរសើរជាខ្លាំងរហូតមានអ្នកខ្លះមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗបាននាំគ្នាសរសើរមិនដាច់ពីមាត់ឡើយ ថែមទាំងមានអ្នកខ្លះចូលទៅ ខំមិន ថា៖ “️so sweet ហ៊ា, សូមជូនពរបងប្រុស និងបងស្រីមានសុខភាពល្អ និងគ្រួសារទទួលជោគជ័យគ្រប់ភារះកិច្ចការងារ, so sweet idol, Wow So Sweet, ក្ដីសុខ, Idol កាន់តែស្អាត, Daddy and Mommy so beautiful” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment