ឡើងស្រស់តែម្តង! សុខ និដាណាត់ ស្លៀតឈុតកូនក្រមុំ ប៉ុន្មានឈុតនេះ មើលមិនដាក់ភ្នែកសោះ បើស្រស់ស្អាតម្លឹងៗ

ពិតណាស់ Miss Teen International Cambodia 2022 គឺបានទៅលើយុវតី សុខ និដាណាត់ ហើយអាចនិយាយបានថានាងជាបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាជំនាន់ទី ២ ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះហើយ ។ ខណៈគ្រងតំណែមួយនេះ គេក៏បានចាប់អារម្មណ៍ទៅលើនាងជាច្រើន ថែមទាំងទទួលបានការងារជាច្រើន មិនថតស្ពត ឬថតសំអាងការឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីគ្រងមកុដ Miss Teen International Cambodia 2022 ហើយនោះ យុវតី សុខ និដាណាត់ កាន់តែមានរូបសម្រស់ស្រស់ស្អាតប្លែកទាក់ទាញខ្លាំងជាងមុនទៅទៀត ។ ជាពិសេសនោះ រាល់គ្រប់រូបភាពដែលយុវតីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម សុទ្ធតែទទួលបានការសរសើរពីសំណាក់អ្នកទស្សនា ម្នាក់ៗឡើងភ្លឹកជាមួយនឹងសម្រស់របស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ សុខ និដាណាត់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកថ្មីៗមកទៀតហើយ ក្រឡេកមើលសម្រស់ការស្លៀកឈុតកូនក្រមុំ មើលទៅនាងពិតជាស្រស់សោភា ទនភ្លន់ សមសួនខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ទាំងបីឈុតដែលនាងបានស្លៀកនេះ មើលទៅក៏ប្រណីតខ្លាំងណាស់ដែរ ថែមទាំងមានការច្នៃឡើងយ៉ាងស្រស់ស្អាតទៀត ដែលជាហេតុធ្វើឲ្យសម្រស់បវរកញ្ញរូបនេះ កាន់តែលេចធ្លោយ៉ាងខ្លាំង ថែមទាំងទទួលបានការសរសើរពីសំណាក់មហាជនផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment