ខុសបច្ចេកទេស! អ្នកម៉ាក់ ឱក សុគន្ធកញ្ញា នាំអូនឆលី ថតរូបធ្វើស្ទាយ៍ឈរផ្អែកទៅក្រោយលើកជើងមួយ, គ្រឺតស្ទាយ៍ ឆលី ពេក ហ្វេនៗដាក់ម្នាក់មួយម៉ាត់ថា..

កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ ហើយក៏ជាតារាចម្រៀស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងយ៉ាងពីរោះ ទេពកោសល្យសិល្បៈ ដ៏សម្បូរបែប និងមានឥទ្ធពលយ៉ាងខ្លាំង ថែមទាំងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យចម្រៀងជាច្រើនឆ្នាំហើយនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ីង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ីង បញ្ញាបុត្រ ហៅថា ឆលី ជាចំណងដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ សព្វថ្ងៃនេះ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន ដែលពេលខ្លះឆ្លៀតពេលទំនេរពីការងារ នាំគ្រួសារទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ថែមទាំងដល់ក្រៅប្រទេសទៀតផង ដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ ឆ្លៀតបង្ហោះរូបភាពបែបផ្អែមល្ហែមឲ្យមហាជនបានទស្សនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ឱក សុគន្ធកញ្ញា និង អូនឆលី បង្ហោះរូបភាពមួយសន្លឹកផ្ទឹមនឹងគ្នាជាមួយស្ទាយ៍ឈរផ្អែកទៅក្រោយលើកជើងមួយជំហាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកផេកឈ្មោះ Oeng Panhaboth – Charlie ក៏បានភ្ជាប់សារទៀតថា៖ “រៀន style ថតជាមួយ Mommy” ។ គ្រឺត អូនឆលី បញ្ចេញស្ទាយ៍ខ្លាំងពេកហ្វេនៗចូលទៅ ខំមិនថា៖ “Love, So cute, ឃើញអូនបុត្រ ខ្នាញ់ញាស់, ដាក់ជើងមិនស្រួលសោះ, ខុសបច្ចេកទេស, យ៉ាងម៉េចក៏cute” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment