លង់ស្នេហ៍បាត់! អីយ៉ា សុតធីតា ប៉ូគឹមថេង ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតកូនក្រមុំពណ៌ទឹកមាស សក្ក័សមជាមួយនឹងរូបសម្រស់ខ្លាំងមែនទែន ទន់ភ្លន់ណាស់

បើនិយាយដល់ Miss Grand Cambodia 2021 មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយនោះ គឺ កញ្ញា សុតធីតា ប៉ូគឹមថេង ដែលជាបវរកញ្ញាមួយរូបដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាក់ទស្សនិកជន ព្រោះតែរូបនាង ក៏ជានារីមួយរូបដែលលេចធ្លោជាខ្លាំង ក្នុងចិត្តមហាជនអ្នកគាំទ្រ ទាំងរូបសម្រស់ អត្តចរិកសុខភាពរាបសារគួរឲ្យស្រលាញ់ បូករួមជាមួយចំណេះដឹង និងសមត្ថភាពជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ សុតធីតា ប៉ូគឹមថេង កំពុងតែផ្ទុះការចាប់អារម្មណ៍ និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពេលអាចដណ្តើមបានតំណែង កំពូលទាំង ១០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2021 បំបែកកំណត់ត្រាកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ ប៉ូគឹមថេង តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ជាមួយការតុបតែងខ្លួន និងការលេងស្ទាយ៍ប្លែកៗ ហើយក៏ឆ្លៀតពេលទំនេរពីការងារ មានដំណើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយជាហូរហែ ផ្តិកយករូបភាពថ្មីៗបង្អួតមហាជនឲ្យបានឃើញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ សុតធីតា ប៉ូគឹមថេង បង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយឈុតកូនក្រុមុំប្រពៃណីខ្មែរ ពណ៌មាស មើលទៅពិតជាស្រស់ស្អាតសក្ត័សមនឹងរូបរាងជាខ្លាំង បូករួមជាមួយការផាត់មុខបែបនេះទៀត ធ្វើឲ្យ បវរកញ្ញារូបនេះ កាន់តែលេចធ្លោមួយកំរិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ បានឆក់យកការសរសើរជាខ្លាំងពីសំណាក់មហាជនមិនដាច់ពីមាត់ឡើយ ដល់ថ្នាក់អ្នកខ្លះទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ពិតរបស់ខ្លួនចេញមកថា៖ “So beautiful my queen, លង់នឹងសម្រស់ ចរិយា មារយាទ។ល។របស់បងស្រីហើយ, ព្រះអាទិត្យនៅតែបន្តរះដើម្បីហ្វេន, ស្រស់ស្អាតណាស់បងធីដា, caption ញ៉ាក់, ស្អាតបង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment