អីយ៉ា! ម៉ាដូណា ធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់ ៧ ឆ្នាំ បញ្ជាក់ចិត្តស្មោះជូនគូស្នេហ៍ ឆ្លៀតទម្លាយរឿងរ៉ាវខ្លះៗទៀតថា…(មានវីដេអូ)

បើនិយាយដល់ឈ្មោះ ម៉ាដូណា ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ដែលរូបលោកជាតារាសម្តែងម្នាក់ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង ជាមួយភាពប៉ិនប្រសប់របស់លោក កំប្លុងកំប្លែង ធ្វើឲ្យអ្នកបានទស្សនាហើយរំសាយអស់ភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានទម្លាយរឿងរ៉ាវទំនាក់ទំនងស្នេហារវោងបុរស និងបរុសជាមួយគូស្នេហ៍ពេញមុខពេញមាត់ច្រើនឆ្នាំទៅហើយ ដែលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ រូបលោកបានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍គម្រប់ ៧ ឆ្នាំ ដោយរលោក ម៉ាដូណា បានបង្ហើបថាការពិស្គាល់គ្នាយូរឆ្នាំមកហើយ ប៉ុន្តែនេះបើគិតចាប់ពីពេលស្គាល់គ្នា នៅក្បែរគ្នា គឺ ៧ ឆ្នាំហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិណាស់ ទាល់តែទម្លាយរឿងរ៉ាវខ្លះៗ ទើបដឹងថា គូស្នេហ៍បុរស និងបុរសដូចគ្នា ម៉ាដូណា ស្រលាញ់គ្នាស្មោះស័្មគ្រមែន ព្រោះសព្វថ្ងៃនេះ អ្នកទាំងពីរស្វះស្វែងរកលុយ នាំគ្នាដោះបំណុលព្រោះរឿងតុនទីន មិនរត់ចោលគ្នាឡើយ ជាពិសេសអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនោះ គឺរូបលោក ធ្លាប់មានសង្សារច្រើននាក់មកហើយ ប៉ុន្តែគូស្នេហ៍ម្នាក់នេះ ប្លែកខុសពីបុរសមុនៗ ស្រលាញ់យើងស្មោះស្ម័គ្រ មើលថែរក្សាចេញពីចិត្ត ទើបធ្វើឲ្យខ្លួនទុកចិត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្នុងបទសម្ភាសន៍នោះផងដែរ អ្នកទាំងពីរ ក៏មានគម្រោងរៀបការដែរ ប៉ុន្តែ ២ ទៅ ៣ ដងហើយត្រូវបានបរាជ័យ លើសពីនេះទៅទៀត ប្រសិនបើ បានរៀបការរួចរាល់អ្នកទាំងពីរ ក៏មានម្រុងនឹងយកកូន ដោយប្រើមេជីវិតខ្លួនផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment