មហាជនផ្ទុះចម្ងល់ ក្រោយនាយក្រឹម និង នាយកុយ ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ទាំងដែលដឹងថាពួកគាត់អាយុលើសលក្ខខណ្ឌ ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យកូនប្រុសទាំង ៣ របស់សម្ដេច និង កូនប្រសារ ២ រូបទៀត ព្រមទាំងអ្នកធំៗទាំងអស់ ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ សម្ដេចបានបន្ថែមថា ឱ្យរដ្ឋមន្ត្រីដែលមានអាយុក្រោម ៥៩ ឆ្នាំ និង គ្រប់លក្ខខណ្ឌទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ដែលសម្ដេចបានលើកឡើង ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង រដ្ឋមន្ត្រីផ្សេងៗទៀត ចូលរួមចាក់វ៉ាក់សាំង រួមទាំងកូនប្រុសសម្ដេច ពិជ័យសេនា ទៀ បាញ់ អភិបាលខេត្តសៀមរាបផងដែរ រួមគ្នាមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញពីការទទួលខុសត្រូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ សម្តេច ហ៊ុន សែន ក៏បានប្រកាសឱ្យអ្នកសារព័ត៌មាន ដែលមានអាយុចាប់ពី ១៨ ទៅដល់ ៥៩ ឆ្នាំ មានអាទិភាព អាចមកទទួលវ៉ាក់សាំងបាន ដោយធ្វើការចុះឈ្មោះតាមអនឡាញ ហើយត្រូវមើលក្នុងលក្ខខណ្ឌគេឱ្យបានត្រឹមត្រូវ ដែលការប្រកាសនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកមកមើលសិល្បករជើងចាស់ ២ រូប ដែលជាតារាកំប្លែងមានឈ្មោះបោះសំឡេងលេងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម និង លោក ជួង ជី ហៅ នាយកុយ ក៏បានប្រកាសស្ម័គ្រចិត្តនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកទាំង ២ ព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm របស់ចិន ។

ឆ្លើយតបនឹងការលើកឡើងស្ម័គ្រចិត្ត របស់តារាកំប្លែងជើងចាស់ខាងលើនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរ ក៏ដូចជាមានចម្ងល់ផងដែរថា ហេតុអ្វីបានតារាកំប្លែងជើងចាស់ទាំង ២ ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ ទាំងអាយុហាក់លើសលក្ខខណ្ឌទៅហើយនោះ ដោយតាមដឹងសព្វថ្ងៃនេះ នាយក្រឹម មានអាយុប្រមាណជិត ៦០ ឆ្នាំ និង នាយកុយ មានអាយុ ៦៤ ឆ្នាំ ទៅហើយ ។ គួរបញ្ជាក់ដែរថា សម្រាប់បុគ្គលដែលអាចចាក់វ៉ាក់សាំងជំនួយរបស់ចិនបាន លុះត្រាមានវ័យពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ទើបត្រូវលក្ខណ្ឌទៅចាក់វ៉ាក់សាំងកូវីដ-១៩ ៕

Related posts

Leave a Comment