ញ៉ាក់សាច់! អីយ៉ា ចំថ្ងៃខួបកំណើតភរិយា ស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត ទិញកាដូយ៉ាងធំមួយនេះជូន នោះគឺរថយន្តស៊េរីទំនើបម៉ាក..

ពិតណាស់ មហាជនជាច្រើនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ កមពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាខ្លាំង ក្រោយរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវបានព្រះមហាក្សត្រប្រទានងារជា ឧកញ៉ា កាលពីដើមមឆ្នាំ ២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជោគជ័យលើវិស័យការងារសិល្បៈតែមួយមុខនោះទេ មិនថាមុខជំនួញអចលទ្រព្យ និងជីវិតគ្រួសារឡើយ លោកឧកញ៉ា សឹងតែជោគជ័យគ្រប់ភារកិច្ចទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែសាងសុភមង្គល ជាមួយនឹងក្រុមគ្រួសារតូចរបស់លោកផងដែរ ដោយឆ្លៀតពេលទំនេរពីការងារ រូបលោកតែងតែនាំគ្រួសាររបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ផ្តល់ភាពកក់ក្តៅ ក្នុងនាមជាលោកប៉ា និងជាស្វាមីមួយរូបផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ អ្នកគាំទ្រមានការំភើប និងអបអរជំនួស ក្រោយពីបានឃើញ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានទិញកាដូធំមួយនេះ គឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងមួយគ្រឿង ជូនដល់ភរិយាជាទីស្រលាញ់បរបស់លោក ក្នុងថ្ងៃខួបកំណើត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងថ្ងៃពិសេសនេះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានភ្ជាប់សារជូនពរដល់ភរិយាខ្លួន ពោរពេញដោយភាពផ្អែមល្ហែមបែបនេះថា៖ “នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត” ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសហ្វេនៗបានឃើញទិដ្ឋភាពនេះហើយ ក៏បាននាំគ្នាផ្ញើរសារចូលរួមអបអរថ្ងៃពិសេស ជាបន្តបន្ទាប់ផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment